ភោជនីយដ្ឋាន ៣​ កន្លែងនៅភ្នំពេញ បរិយាកាស Cozy មានម្ហូបចម្រុះជាតិសាសន៍ ខ្មែរ-បារាំង និង ក្រិក

  • 2024-12-12 02:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់នូវសម័យកាលជាច្រើន រាជធានីភ្នំពេញ បានក្លាយទៅជាទីកន្លែងប្រមូលផ្តុំទៅដោយភោជនីយដ្ឋាន និង មុខម្ហូបចម្រុះជាតិសាសន៍។ មិនថាលោកអ្នកកំពុងរកកន្លែងសម្រាប់ ទទួលទានម្ហូបខ្មែរ (traditional Khmer Cuisine) ឫ ម្ហូបអាហារបែបបញ្ចឹមលោក និង ម្ហូបប៉ែក មីឌីទែរ៉ានែ គឺអាចរកបាន នៅក្នុងទីក្រុងភ្នំពេញ។

Sabay សូមណែនាំ ភោជនីយដ្ឋានប្រណិត ៣ កន្លែង មានម្ហូបចម្រុះជាតិសាសន៍ ៖

១. Khéma

ជាភោជនីយដ្ឋាន ប្រណិត មាន ៣ សាខា ដោយសាខាមួយ ស្ថិតនៅក្នុងអគារប្រវត្តិសាស្រ្តសល់ពីសម័យដើម នៅទល់មុខនឹងទីតាំង ប្រៃសណីយ៍ចាស់។ លោកអ្នកអាចរីករាយ ហូបអាហារបារាំង (traditional French dishes) ក៏ដូចជាម្ហូប classic មួយចំនួនទៀតរួមមាន steak frites, rustic និង country-style pâté ជាដើម។

២. Malis

Malis ជាភោជនីយដ្ឋាន ប្រណិត មានម្ហូបអាហារខ្មែរ Cambodian cuisine។ មានទីតាំងស្ថិតនៅក្នុងវីឡាមួយ ហ៊ុព័ទ្ធដោយឧទ្យានបៃតងដ៏ស្រស់ស្អាត ភោជនីយដ្ឋានលំដាប់ high-end មួយនេះ មានមីនុយមុខម្ហូបខ្មែរ សុទ្ធសឹងតែសម្រិតសម្រាំងជាពិសេស។

ម្ហូបប្រចាំហាង តែងទទួលបានគាំទ្រពីភ្ញៀវ គឺ សាច់ក្រកពិសេស ផ្សំឡើងពីសាច់ជ្រូក លាយជាមួយដូង, ត្រីដុតអំបិល ជាមួយទឹកត្រីស្វាយ និង បាយឆាសាច់ក្តាម ក្លិនក្រូចសើច។

៣. Elia

បើកដំបូងបង្អស់ នៅក្នុងខេត្តសៀមរាប ភោជនីយដ្ឋាន Elia ដែលលក់ម្ហូបក្រិក ទទួលបានការគាំទ្រពី អតិថិជន មានទាំងជនជាតិខ្មែរ និង បរទេស។ ពេលនេះ មាន ២ ទីតាំងនៅភ្នំពេញ គឺនៅក្នុងតំបន់ Bassac Lane និង មួយទិតាំងទៀត នៅ ម្តុំផ្សារទួលទំពួង។

ម្ហូបក្រិក ដែលពេញនិយម នៅ Elia មានដូចជា clips & pita, Mixed Meze Plate, grilled souvlaki skewers និង ម្ហូបក្រិកជាច្រើនមុខទៀត សម្រាប់លោកអ្នកជ្រើសរើស។

ប្រភព ៖ Cathay Pacific

ប្រែសម្រួល ៖ គីម ណារ៉ាក់

អត្ថបទថ្មី