លោកគ្រូពេទ្យឯកទេសខាងជម្ងឺបេះដូងនិងសសៃឈាម៖ "កាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានរហូតដល់ 80% ប្រសិនបើអ្នកផ្លាស់ប្តូររបៀបរស់នៅ និងអាហារូបត្ថម្ភរបស់អ្នកយ៉ាងសកម្ម

  • 2024-12-12 09:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេះដូងលោតជាមធ្យមប្រហែល 60-75 ដងក្នុងមួយនាទី ហើយត្រូវបានគេប៉ាន់ស្មានថាអាចលោតច្រើនជាងពីរពាន់លានដងក្នុងមួយជីវិត។ នេះគឺជាសរីរាង្គតែមួយគត់ដែលមិនកាត់បន្ថយអាំងតង់ស៊ីតេនៃភាពសកម្ម ឬសម្រាកសូម្បីតែពេលយើងគេងក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមិនបានថែទាំឱ្យបានត្រឹមត្រូវទេ ទោះបេះដូងធនយ៉ាងណាក៏ដោយ ក៏អាចចុះខ្សោយបានដែរ ហើយនឹងអាចកើតជំងឺគ្រោះថ្នាក់ដូចជា ជំងឺស្ទះសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាលជាដើម ដែលអាចគំរាមកំហែងដល់សុខភាព និងអាយុជីវិត។

ដូច្នេះការវិនិយោគលើអ្វីដែលល្អបំផុតសម្រាប់បេះដូងគួរតែជាអាទិភាព ប៉ុន្តែតើយើងបានដឹងពីរបៀបវិនិយោគសម្រាប់សរីរាង្គដ៏សំខាន់នេះដែរឬទេ?

subtitle 1: យោងតាមរបាយការណ៌អង្គការសុខភាពពិភពលោក ជំងឺស្ទះសរសៃឈាមបេះដូង គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងផ្សេងទៀតនៃការស្លាប់នៅកម្ពុជា (*)

នេះជាសារព្រមានដ៏សំខាន់ដែលចែករំលែកដោយវេជ្ជបណ្ឌិតថេង យូដាលីន (ឯកទេសខាងជម្ងឺបេះដូងនិងសរសៃឈាម) ក្នុងកម្មវិធីជជែកពិភាក្សាក្រោមប្រធានបទ វិនិយោគសម្រាប់សុខភាពបេះដូង “Let's invest for a healthy heart” នៅក្នុងកម្មវិធីHealthy Cambodia នៅថ្ងៃ (09 ធ្នូ) កន្លងទៅ ក្រោមការសម្របសម្រួលពីពិធីការនី នីរ័ត្ន៌ និង influencer Sreynea។ លើសពីនេះ លោកវេជ្ជបណ្ឌិតក៏បាននាំយកនូវចំណេះដឹងដ៏មានប្រយោជន៍ និងការណែនាំជាក់ស្តែង ដើម្បីជួយឱ្យ "ការវិនិយោគមាននិរន្តរភាព" សម្រាប់សុខភាពបេះដូង។

Talkshow ដែលមានចំណងជើងថា “វិនិយោគសម្រាប់សុខភាពបេះដូង” ដែលបានផ្តល់ចំណេះដឹងមានប្រយោជន៍ជាច្រើនអំពីរបៀបវិនិយោគសម្រាប់សុខភាពបេះដូង

លោកវេជ្ជបណ្ឌិត យូដាលីន បានវិភាគក្នុងកំឡុងពេលដែលលោកបានបំពេញការងារនៅក្នុងវិស័យវេជ្ជសាស្រ្ត ដោយផ្តោតទៅលើករណីជម្ងឺស្ទះសរសៃឈាមបេះដូងថា លោកបានសង្កេតឃើញថាចំនួនអ្នកកើតជម្ងឺស្ទះសរសៃឈាមបេះដូងបានកើនឡើងយ៉ាងស្រួចស្រាល់។ មូលហេតុភាគច្រើនកើតចេញពីការធ្វេសប្រហែស និងការយល់ខុសក្នុងការថែរក្សាសុខភាពបេះដូងនិងសម្ពាធឈាម។ បច្ចុប្បន្ននេះមានមនុស្សជាច្រើនដែលមិនដឹងថាពួកគេស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់ដោយសារតែជំងឺនេះត្រូវបានគេស្គាល់ថាជា "ឃា.ត.ករ លាក់មុខ"។

"របៀបរស់នៅដោយខ្ជិលហាត់ប្រាណ ដេកយឺត stress និងអាហាររូបត្ថម្ភមិនត្រឹមត្រូវ ដូចជាការទទួលទានអាហារដែលមាន cholesterol ខ្ពស់ គឺជាមូលហេតុចម្បងនៃបញ្ហាសរសៃឈាមបេះដូង" ដែលលោក វេជ្ជបណ្ឌិតដាលីន បានសង្កត់ធ្ងន់។

ពិធីការនី នីរ័ត្ន៌ និង influencer ស្រីនា ក៏បានយល់ស្រប នៅពេលឃើញមនុស្សជាទីស្រលាញ់ ទោះបីជានៅក្មេងតែមានជំងឺទាក់ទងនឹងបេះដូង។ ដូច្នេះហើយ ពិធីការនី នីរ័ត្ន៌ ព្រមទាំង influencer ស្រីនា សុទ្ធតែចែករំលែកពីសារៈសំខាន់នៃបេះដូង ហើយការវិនិយោគលើសុខភាពបេះដូងឱ្យបានឆាប់ជារឿងដែលគួរយកចិត្តទុកដាក់ "កាលណាយើងមានបេះដូងមានសុខភាពល្អ យើងនឹងមានកម្លាំងខ្លាំងដើម្បីជំនះឧបសគ្គជាច្រើនក្នុងជីវិត"។ ពិធីការនី នីរ័ត្ន៌បានចែករំលែក។ ស្រីនា ក៏មិនខ្លាចក្នុងការចែករំលែករឿងលោកយាយដែលមានជំងឺបេះដូង ជាភស្តុតាងបញ្ជាក់ថា ជំងឺបេះដូងមិនត្រឹមតែធ្វើឱ្យបាត់បង់សាច់ញាតិនោះទេ ប៉ុន្តែថែមទាំងត្រូវចំណាយថវិការជាច្រើនដើម្បីថែទាំនិងព្យាបាលក៏ដូចជាពេលវេលាផងដែរ។ ដោយសារតែនៅក្នុងរង្វង់គ្រួសាររបស់ស្រីនាមានអ្នកកើតជម្ងឺនេះ ទើបស្រីនាព្រួយបារម្ភក៏ដូចជាយកចិត្តទុកដាក់លើសុខភាពជាងមុន។ វេជ្ជបណ្ឌិតក៏បានពន្យល់ពីទំនាក់ទំនងរវាងកូឡេស្តេរ៉ុល និងបេះដូង ដោយណែនាំថា ការកំណត់ការទទួលទានអាហារដែលមានកូលេស្តេរ៉ុលខ្ពស់ គឺជាគន្លឹះក្នុងការរក្សាសុខភាពបេះដូង។ លោកវេជ្ជបណ្ឌិតយូដាលីន បានធ្វើការវិភាគថា៖ «ក្នុងការទទួលទានអាហាររបស់យើងរៀងរាល់ថ្ងៃតែងតែមានកូឡេស្តេរ៉ុល ប៉ុន្តែប្រសិនបើយើងទទួលទានច្រើនពេក វានឹងបង្កើតជាកំណកខ្លាញ់នៅលើជញ្ជាំងសរសៃឈាម។ កំណកដែលមានកាន់តែច្រើនវានឹងធ្វើឱ្យស្ទះសរសៃឈាម។ សរសៃឈាម ដែលជាមូលហេតុនៃការកើតជំងឺស្ទះសរសៃឈាមបេះដូង ដូចជាជំងឺដាច់ស្ទះសរសៃឈាមខួរក្បាល ជាដើម...)

subtitle 2: ថែរក្សាសុខភាពបេះដូងរបស់អ្នកយ៉ាងសកម្មដើម្បីកាត់បន្ថយ បានរហូតដល់80% នៃហានិភ័យជំងឺស្ទះសរសៃឈាមបេះដូង

សំដៅលើវិធីថែរក្សាសុខភាពបេះដូង វេជ្ជបណ្ឌិត យូដាលីន បានបញ្ជាក់ថា ការកសាងរបៀបរស់នៅដែលមានសុខភាពល្អ និងអាហាររូបត្ថម្ភត្រឹមត្រូវអាចកាត់បន្ថយហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូងបានរហូតដល់ 80% ។

អាស្រ័យហេតុនេះ ពិធីការនី នីរ័ត្ន៌ បានបង្ហាញ «រូបមន្តថែរក្សាបេះដូង» ដែលខ្លួនបានអនុវត្តជាយូរមកហើយ។ នោះគឺត្រូវរក្សាស្មារតីសុទិដ្ឋិនិយមជានិច្ច ព្យាយាមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 15 នាទីក្នុងមួយថ្ងៃ; បរិភោគបន្លែបៃតងច្រើន; កាត់បន្ថយការទទួលទានអំបិល; រក្សាទម្ងន់ឱ្យថេរ កុំឱ្យលើសគីឡូខ្លាំង និងជាពិសេសត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជ្រើសរើសខ្លាញ់ដែលមានសារធាតុផ្សំដែលល្អសម្រាប់បេះដូង។ ប្រភពនៃជាតិខ្លាញ់ដែលមានប្រយោជន៍ដែលនាងតែងតែប្រើគឺត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ ប្រេងបន្លែ... ក្នុងចំណោមនោះ គឺជាប្រេងសណ្តែកសៀង និងប្រេងអង្ករសម្រូប Simply ជាផលិតផលគុណភាពខ្ពស់នៃវីលម៉ា (សិង្ហបុរី) “ premium product of Wilmar Group (Singapore)” ដែលនាងបានជឿជាក់យកមកប្រើប្រាស់ ហើយក៏បានសហការជាមួយម៉ាកនេះជាច្រើនឆ្នាំមកផងដែរ។ ស្រីនា បាននិយាយថា នាងពិតជាចូលចិត្តប្រេងអង្ករសម្រូបណាស់ ព្រោះវាជាប្រភេទប្រេងឆា ដែលជនជាតិជប៉ុនហៅថា "ប្រេងឆានៃបេះដូង" ព្រោះវាមានសារៈប្រយោជន៌ល្អខ្លាំងណាស់ចំពោះសុខភាពបេះដូង។ តាមទស្សនៈរបស់យុវវ័យ ស្រីនា ក៏បានចង្អុលបង្ហាញពី «ការចំណាយមិនសមស្រប» និង take it for granted (ការមើលរំលង)។ក្នុងនោះគឺពួកគេតែងតែចំណាយច្រើនទៅលើរបស់ដែលមិនចាំបាច់ របស់ក្រៅខ្លួន ប៉ុន្តែមិនយកចិត្តទុកដាក់ក្នុងការជ្រើសរើសអាហារ ជាពិសេសគ្រឿងផ្សំដែលល្អសម្រាប់ប្រើក្នុងអាហារប្រចាំថ្ងៃដែលវាអាចប៉ះពាល់ផ្ទាល់ដល់គុណភាពអាហារ និងសុខភាពយូរអង្វែងដូចជាប្រេងចម្អិនអាហារជាដើម។

(ការប្រើប្រាស់ប្រេងបន្លែជាមួយនឹងសមាសធាតុជំនួយដល់សុខភាពបេះដូង គឺជាវិធីមួយដ៏សំខាន់ដែលដកស្រង់ចេញពីកម្មវិធីពិភាក្សានេះ)

*ជាការពិតណាស់ខ្លាញ់គឺជាក្រុមសារធាតុចិញ្ចឹមដ៏សំខាន់មួយក្នុងចំណោមក្រុមសារជាតិទាំងបួននៅក្នុងរបបអាហារប្រចាំថ្ងៃរបស់មនុស្ស។ដូច្នេះសូមប្រាកដថាត្រូវបញ្ចូលប្រភពនៃខ្លាញ់ដែលមានប្រយោជន៍ដែលជួយទ្រទង់ដល់រាងកាយ។ "ការប្រើប្រាស់ប្រេងបន្លែក្នុងការចម្អិនអាហារប្រចាំថ្ងៃគឺជាវិធីសាមញ្ញ ងាយស្រួល និងត្រូវបានណែនាំក្នុងការបញ្ចូលប្រភពនៃខ្លាញ់ដែលមានប្រយោជន៍" - វេជ្ជបណ្ឌិតយូដាលីន បានបញ្ជាក់។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានសង្កត់ធ្ងន់ថា មិនមែនប្រេងបន្លែទាំងអស់សុទ្ធតែដូចគ្នានោះទេ ដូច្នេះ ចាំបាច់ត្រូវជ្រើសរើសប្រេងបន្លែដែលមានសមាសធាតុជំនួយសុខភាពបេះដូង។ ជាឧទាហរណ៍ ប្រេងសណ្តែកសៀងសុទ្ធសម្បូរទៅដោយអូមេហ្គា 3-6-9 ប្រេងកអង្ករសម្រូបសុទ្ធសម្បូរដោយហ្គាម៉ាអូរីហ្សាណុល ហើយប្រេងផ្កាឈូករ័ត្នសុទ្ធសម្បូរទៅដោយវីតាមីន E ធម្មជាតិ។ សារធាតុចិញ្ចឹមទាំងនេះជួយការពារកូឡេស្តេរ៉ុលអាក្រក់ និងការពារសុខភាពបេះដូងរបស់អ្នក។*

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត យូដាលីន បានសង្កត់ធ្ងន់បន្ថែមពីលើការជ្រើសរើសប្រភពនៃខ្លាញ់ដែលមានប្រយោជន៍សម្រាប់ទ្រទ្រង់រាងកាយ វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សារបបអាហារមានតុល្យភាព រួមបញ្ចូលការហាត់ប្រាណប្រចាំថ្ងៃ និងប្រកាន់យករបៀបរស់នៅដែលមានសុខភាពល្អ។ នេះរួមបញ្ចូលទាំងការជៀសវាងការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹង ការគេងឱ្យបានគ្រប់គ្រាន់ និងផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្តដោយការរក្សាភាពរីករាយ និងគ្មានភាពតានតឹង ព្រោះវាមានកត្តាសំខាន់ដែលអាចប៉ះពាល់ដល់បេះដូងផងដែរ។

ប្រសិនបើអ្នកខកខានកម្មវិធីជជែកដ៏មានអត្ថន័យ និងព័ត៌មានសំខាន់ពីប្រធានបទ “វិនិយោគសម្រាប់សុខភាពបេះដូង” Let's Invest for a Healthy Heart លោកអ្នកអាចមើលវាម្តងទៀតនៅបាននៅក្នុងតំណរភ្ជាប់ខាងក្រោម:

https://www.facebook.com/share/v/1Xa8rUjrbv/?mibextid=oFDknk

ប្រភព: https://data.who.int/countries/116