តើវាពិតជាដល់ទីបញ្ចប់របស់ Manchester City ឬយ៉ាងណា បើ១១ប្រកួតចុងក្រោយឈ្នះតែម្ដងគត់?
- 2024-12-16 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើវាពិតជាដល់ទីបញ្ចប់របស់ Manchester City ឬយ៉ាងណា បើ១១ប្រកួតចុងក្រោយឈ្នះតែម្ដងគត់?
ចន្លោះមិនឃើញ
បន្ទាប់ពីចាញ់ទៅលើក្រុម Manchester United ២-១ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជំនួប Manchester Derby ក្លឹបយក្សរបស់អង់គ្លេស Manchester City ឈ្នះតែម្ដងប៉ុណ្ណោះក្នុងចំណោម១១ប្រកួតចុងក្រោយ។ តើវាដល់ពេលនៃទីបញ្ចប់របស់ មេឃខៀវ ឬយ៉ាងណា?
ក្នុងជំនួប Manchester City ទល់ក្រុម Manchester United ពិតជាមើលមិនឃើញពីចំណុចពិសេសនៃតាក់ទិចដ៏ខ្លាំងរបស់ Man City ពីមុនទេ ខណៈក្រុមបិសាចក្រហមហាក់ដឹងពីរបៀបក្នុងការលេងជាមួយក្រុមម្ចាស់ផ្ទះទៅហើយ។ លោក Roben Amorim ក៏បានប្រើរបៀបក្នុងការលេងបែបនេះដែរ នៅពេលលោកដឹកនាំ Sporting ដែលយកឈ្នះទៅលើ Manchester City ៤-១ ក្នុងពាន UEFA Champions League កាលពីពេលកន្លងទៅ។ ពោលគឺអ្នកចាត់ការរបស់បិសាចក្រហមចុះបិទជិតឈឹង និងវាយបកមួយៗ ហើយលេងមិនកញ្ជ្រោលនៅពេលដែលមានបាល់ រង់ចាំឱកាសរហូតដល់ Manchester City ភ្លាត់ឬ Error នៅត្រង់ចំណុចណាមួយបង្កើតឱកាសរកគ្រាប់។
កន្លងមកការបរាជ័យរបស់ Manchester City គេតែងទម្លាក់បន្ទុកទៅលើការរបួសកីឡាករច្រើននៅតំបន់ការងារ ប៉ុន្តែប្រកួតមួយរយៈពេលចុងក្រោយនេះ Manchester City មានកីឡាករត្រឡប់មកវិញចង់អស់ហើយនៅតែកីឡាករសំខាន់ៗ Rodri , Akanji និង N.AKe ប៉ុណ្ណោះ។ យ៉ាងណាតំបន់ការពារក៏មាន Ruben Dias, Walker, J. Gvardiol និង Nunes ដែលអាចទម្លាក់មកលេងការពារស្លាបឆ្វេងបាន។ ខណៈនៅតំបន់ប្រយុទ្ធខាងលើ Manchester City នៅតែពេញតែពិបាករកគ្រាប់ដែលមាន Haaland, Forden, Doku, K De Brunye និង Bernardo Silva ជាដើម។
បើទោះមានពេញនៅតំបន់ប្រយុទ្ធ នៅតែពិបាករកគ្រាប់បាល់ ខណៈដែលតំបន់ការពារកង្វះ Rodri នៅតំបន់បម្រើការពារគឺត្រូវបានគេសង្ស័យថានាំឲ្យ Manchester City ចាញ់ផ្ទួនៗ ដូច្នេះគេរង់ចាំមើលថា នៅពេល Rodri និងកីឡាករសំខាន់ៗដូចជា Akanji និង N.AKe ត្រឡប់មកវិញតើ ក្លឹបយករបស់អង់គ្លេសមួយនេះអាចត្រឡប់មកចំណុចកំពូលបានវិញឬក៏យ៉ាងណា។
សូមបញ្ជាក់ថា ១១ប្រកួតចុងក្រោយនោះឈ្នះតែ Nottingham Forest ៣-០ មួយប្រកួតប៉ុណ្ណោះស្មើ Crystal Palace ២-២ ស្មើ Feyenoord ៣-៣ ក្រៅពីនោះគឺចាញ់ទាងអស់រហូតដល់ទៅ៨ប្រកួត៕