ធ្លាប់ឆ្លងកាត់សម័យកាលជូរចត់ ទៅរស់នៅអាមេរិក ស្រ្តីខ្មែររូបនេះ​ កំពុងធ្វើរឿងដ៏គួរឱ្យកើតសរសើរមួយ

  • 2024-12-16 04:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី ចាន់ សុវណ្ណា (Sovanna Chan) ជនជាតិខ្មែរដែលបានរត់ភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក កាលពីសម័យខ្មែរក្រហម កំពុងផ្ទុះការចាប់អារម្មណ៍នៅលើ TikTok ដោយសារស្នាដៃនៃការធ្វើម្ហូបអាហារខ្មែរ យ៉ាងទាក់ទាញ បង្រៀនកូនខ្មែរជំនាន់ក្រោយទោះទៅដល់ទីណា មិនត្រូវភ្លេចម្ហូបអាហារដើមរបស់ខ្លួន។

ជាជនភៀសខ្លួន កាលសម័យខ្មែរក្រហម អ្នកស្រី ចាន់សុវណ្ណា សព្វថ្ងៃកំពុងរស់នៅ East Oakland សហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសារ។ នៅទីនោះ ជាកន្លែងដែលបានចាប់ផ្តើមកសាងជីវិតថ្មី ហើយកំពុងរកស៊ីជាមួយមុខរបរ លក់នំដូណាត់។

ក្នុងនាមជាខ្មែរដែលកំពុងរស់នៅក្រៅប្រទេស គោលបំណងនៃការបង្កើតវីដេអូ បង្ហោះលើ TikTok គឺ អ្នកស្រី ចាន់សុវណ្ណា ចង់ឱ្យមនុស្ស ជំនាន់ក្រោយចងចាំ និង ចេះពីរបៀបចំអិនអាហារខ្មែរ ដោយសារតែអ្នកស្រីមើលឃើញថា បើសិនមិនមានអ្នកបង្រៀននិងចែកចាយលើបណ្តាញសង្គមទេ នោះថ្ងៃណាមួយកូនខ្មែរដែលរស់នៅក្រៅប្រទេស នឹងភ្លេចនូវម្ហូបដើមរបស់ខ្លួន។

មកទល់ពេលបច្ចុប្បន្ននេះ គណនី TikTok របស់អ្នកស្រី មានអ្នក follow ប្រមាណជាង ២ សែននាក់។ វីដេអូបង្រៀនធ្វើម្ហូប របស់អ្នកស្រី មានអ្នកមើលមកពីគ្រប់ទិសទីទាំង ខ្មែរ បរទេស និងជាពិសេសគឺខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ ក្នុងវីដេអូ អ្នកស្រីនិយាយភាសាខ្មែរ លាយជាមួយភាសាអង់គ្លេស។

នៅពេលសួរពីចំណាប់អារម្មណ៍ក្នុងការបង្កើតវីដេអូ ទាំងអស់នោះបង្ហោះនៅលើបណ្តាញសង្គម ស្រ្តីវ័យ ៥៦ឆ្នាំរូបនេះពោលថា ខ្លួនមានអារម្មណ៍សប្បាយរីករាយ និងមានមោទកភាពក្នុងការបង្ហាញអ្វីដែលជាសម្បត្តិវប្បធម៌របស់ខ្លួន ជាពិសេសនោះគឺម្ហូបអាហារខ្មែរនេះតែម្តង (Khmer Cuisine)។ អ្នកស្រីបន្តថា “ខ្ញុំកំពុងព្យាយាម ចែកចាយ លើកតម្កើងនូវវប្បធម៌របស់ខ្ញុំ គ្រឿងផ្សំនៃម្ហូបអាហាររបស់ខ្ញុំ និង ភាសាជាតិរបស់ខ្ញុំ ជាពិសេសទៅដល់ក្មេងៗជំនាន់ក្រោយ ដែលកើតនៅស្រុកក្រៅ ដូចជាកូនរបស់ខ្ញុំជាដើម”៕

@sovannascooking HUUSK Nakiri Chef Knife, 6.5 Inch Vegetable Chopping Knife, Multipurpose Japanese Kitchen Knife, Hand Forged High Carbon Steel Cleaver, Ergonomic Rosewood Handle Blade Knife. #fypforyou #huuskknife #japanknife #kitchengadgets #musthave #tiktokshop ♬ original sound - sovanna

ប្រភព ៖ Oakland Side

ប្រែសម្រួល ៖ គីម ណារ៉ាក់

អត្ថបទថ្មី