ព្រឹត្តិការណ៍សម្ផោធ Angkor Sky រសជាតិថ្មីដ៌ធំមួយអស់ដៃ អបអរចុងឆ្នាំ ជាមួយនឹងកម្មវិធីផាត់ពណ៌មេឃ Color the Sky នៅកម្ពុជា

  • 2024-12-19 10:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angkor Sky បាននាំមកនូវមហាព្រឹត្តិការណ៍ ផាត់ពណ៌មេឃខ្នាតអន្តរជាតិ Color the Sky ដែលរៀបចំនៅសួនទឹក ហ្គាឌិន ស៊ីធី ដែលត្រូវនឹងថ្ងៃទី 14 និង15 ធ្នូ ឆ្នាំ 2024 កំពុងផ្ទុះការគាំទ្រ និងជោគជ័យខ្លាំងស្ទើរមិនគួរឲ្យជឿ។

Color the Sky មិនត្រឹមតែជាកម្មវិធីបង្ហាញភាពច្នៃប្រឌិត តែវាគឺជាឱកាសដ៏ល្អសម្រាប់មិត្តភក្តិ គ្រួសារ និងក្រុមយុវជនក្នុងការរួមចំណែកបង្កើតអនុស្សាវរីយ៍ដ៏មានអត្ថន័យជាមួយគ្នាផងដែរ។ ក្រៅពីការបង្ហោះខ្លែងដ៏មានភាពច្នៃប្រឌិត និង ការហែលទឹកបែប Chill Chill, ពិសារអាហារជាច្រើនប្រភេទ ហើយពិសេសបំផុត—គឺការសាកស្រាបៀររសជាតិថ្មី Angkor Sky ទើបតែចេញថ្មី។

Color the Sky ដោយ Angkor Sky គឺមហាព្រឹត្តិការណ៍ដ៍អស្ចារ្យដំបូងគេបង្អស់ដែលផ្តល់ឱកាសឲ្យយុវវ័យ មិត្តភក្តិ បងប្អូន និង ក្រុមគ្រួសារ រឹតចំណងមិត្តភាព ទំនាក់ទំនង បង្កើតការចងចាំ និង អនុស្សាវរីយ៍ល្អៗជាមួយគ្នា តាមរយៈការបង្ហោះខ្លែង (ផាត់ពណ៌មេឃ) និង ក្រេបនូវរសជាតិថ្មី ស្រាល ស្រទន់ ស្រួលពិសា ឆ្ងាញ់ ផលិតផលិតពីស្រូវសាលី និង ផ្កាហ៊ុបគុណភាពខ្ពស់លំដាប់Grade A ពីអឺរ៉ុប ប្រភពទឹកពីជ្រោះក្បាលឆាយ មានទាំងដបនិងកំប៉ុងវែងស្អាតប្រណិត សម្រាប់ជ្រើសរើស គឺ Angkor Sky រចនាយ៉ាងពិសេស ស្អាតប្រណិត ទាក់ភ្នែក និងទាក់ទាញ ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ ជាមួយនឹង កម្រិតអាល់កុលត្រឹមតែ 4% ក្រោមការត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់បំផុពីក្រុមហ៊ុនកាសស្ប៊ែរគ្រុប ប្រទេសដាណឺម៉ាក ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏បំផុតមួយលើពិភពលោក ។

Angkor Sky បាននាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ Color the Sky by ត្រូវបានបិទបញ្ចប់ក្រោមសំឡេងហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយនៅពេលរាត្រីមានការស្វាគមន៍វត្តមានអាយដលល្បីៗដូចជា៖ ខាយ, វុទ្ធា , Ena Rita, ភីស៊ែន, វិចិត្រ, យ៉ាន់ សុជាតា , DJ និង តារាចម្រៀងបរទេសល្បីៗ និងតារាច្រើនរូបទៀត ជាមួយនឹងដៃកាន់ Angkor Sky , Just Chill ក្រេបរសជាតិថ្មី ស្រាល ស្រួលពិសា ផលិតផលផលិតពីស្រូវសាលី និង ផ្កាហ៊ុបគុណភាពខ្ពស់ពីអឺរ៉ុប ក្រោមការត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់បំផុត ពីក្រុមហ៊ុនកាសស្ប៊ែរគ្រុប ប្រទេសដាណឺម៉ាក ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏បំផុតមួយនៅលើពិភពលោក ។

Angkor Sky ជាស្រាបៀរដ៏ល្អបំផុតទើបចេញផលិតផលថ្មី ជាដបដ៏ប្រណីតនិងកំប៉ុងរាងស្លីម សមនឹងរសជាតិថ្មី ស្រាល ស្រួលពិសា សក្តិសមនឹងសុភាពបុរស សុភាពនារីគ្រប់គ្នា ក៌ព្រោះតែត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះ សម្រិតសម្រាំងគុណភាព រួមជាមួយឡូហ្គោដ៏ទាក់ទាញ ប្រណីតសម្រាប់យុវវ័យសម័យថ្មី។ លោកអ្នកបានសាកឬនៅ? អាចរកជាវ តាមបណ្តាហាងធំៗ ផ្សារទំនើប បាននៅទូទាំងប្រទេសកម្ពុជា។

#Angkor Sky #Just Chill

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ