Kep Music City «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប»ប្រារព្ធខួបមួយខែនៃភាពជោគជ័យ៖ ការបង្កើតឆ្ពោះទៅថ្ងៃអនាគតជាទីក្រុងសិល្បៈ តន្ត្រីនិងការតភ្ជាប់សហគមន៍
- 2024-12-23 08:41:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kep Music City «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប»ប្រារព្ធខួបមួយខែនៃភាពជោគជ័យ៖ ការបង្កើតឆ្ពោះទៅថ្ងៃអនាគតជាទីក្រុងសិល្បៈ តន្ត្រីនិងការតភ្ជាប់សហគមន៍
ចន្លោះមិនឃើញ
ខេត្តកែប ប្រទេសកម្ពុជា ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2024 - Kep Music City «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» មានមោទនភាពក្នុងការប្រារព្ធខួបមួយខែរបស់ខ្លួនក្នុងសប្តាហ៍នេះ ដោយបានប្រារព្ធនូវការឆ្លើយតប យ៉ាងវិជ្ជមានពីសិល្បករ ទស្សនិកជន និងសហគមន៍មូលដ្ឋាន។ ចាប់តាំងពីការបើកសម្ពោធជាផ្លូវការ Kep Music City «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» បានក្លាយជាមជ្ឈមណ្ឌលដ៏រស់រវើកសម្រាប់តន្ត្រី វប្បធម៌ និងភាពច្នៃប្រឌិត ជំរុញទំនាក់ទំនង និងលើកកម្ពស់ទេសភាពវប្បធម៌នៃខេត្តកែប។
ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ Kep Music City «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» បានរៀបចំកម្មវិធីជាច្រើន រួមទាំងការសំដែងផ្ទាល់ ពីសំណាក់សិល្បករក្នុងស្រុក និងក្រៅស្រុកដែល ស្ថិតនៅទីតាំងដៃគូចូលរួមមានដូចជា Kep West, Kep Natural, Tara Lodge, Saravoan Lodge, Raingsey Bungalows។ ទស្សនិកជនប្រចាំសប្តាហ៍របស់យើងបន្តកើនឡើង ដែលបានទាក់ទាញទាំងទស្សនិកជននៅតំបន់ ជិតខាង រាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។ គំនិតផ្តួចផ្តើមនេះ ស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សិល្បៈ និងការផ្តល់នូវវេទិកា សម្រាប់ទេពកោសល្យដែលកំពុងតែរីកចម្រើន។
ចំណុចសំខាន់ក្នុងរយៈពេល1ខែកន្លងទៅ៖
លោក Peter Brongers ដែលជាអ្នកផ្តួចផ្តើមគំនិតម្នាក់របស់ Kep Music City «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» បានមានប្រសាសន៍ថា៖ “យើងពិតជាមានអារមណ្ម៍រំភើបណាស់ដែល បានឃើញការសារអបអរសាទរជ្រោមជ្រែង Kep Music City «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» ។ "ចក្ខុវិស័យរបស់យើងក្នុងការបង្កើតវេទិកាសម្រាប់តន្ត្រី និងការផ្លាស់ប្តូរសហគមន៍កំពុងមានភាពរស់រវើក ហើយយើងទន្ទឹងរង់ចាំក្នុងការកសាងនូវសន្ទុះនេះ”។
នៅពេលដែលយើងឈានទៅមុខ Kep Music City «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» នឹងពង្រីកកម្មវិធី របស់ខ្លួនជាមួយនឹងផែនការសម្រាប់ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាច្រើនទៀត ដោយមានកិច្ចសហប្រតិបត្តិការជាមួយសាលាខេត្តក្នុងស្រុក ដើម្បីលើកកម្ពស់ការអប់រំតន្ត្រី និងការផ្តួចផ្តើមគំនិតដើម្បីគាំទ្រសិល្បករក្នុងស្រុក។
សម្រាប់ការទំនាក់ទំនង៖