ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖​ ពិត​ជា​មោទកភាព​ជា​ខ្លាំង​ចំពោះ​សមិទ្ធផល​មេដាយ​​នៃ​ក្រុម​គ្រួសារ​កីឡា​ក្រសួង​មហាផ្ទៃ​

  • 2024-12-25 05:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ​ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជា​មួយ​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួមហាផ្ទៃ ដែល​ដណ្តើម​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើកទី៤។​

រូបភាពផ្ដល់ជូន

ឯកឧត្តមអភិសន្តិបណ្ឌិត បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​លើក​ទី២​ ហើយ​ដែល​បាន​ជួប​ជុំ​ជា​មួយ​ក្រុម​កីឡាករ​ កីឡា​ការិនី​ក្រសួង​មហាផ្ទៃ​​ក្នុង​នាម​ឯកឧត្ដម​ជា​ថ្នាក់ដឹកនាំ​ក្រសួង​។​ ឯកឧត្ដម​មាន​ចិត្ត​​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​ជួបជុំ​ជា​មួយ​មហា​គ្រួសារ​កីឡា​ក្រសួង​មហាផ្ទៃ​នា​ឱកាស​នោះ។​

រូបភាពផ្ដល់ជូន

ប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ​បន្ថែម​ថា​ ឯកឧត្ដម​ពិត​ជា​មោទកភាព​ជា​ខ្លាំង​ចំពោះ​សមិទ្ធផល​មេដាយ​ជា​ច្រើន​របស់​ក្រុម​កីឡា​ក្រសួង​មហាផ្ទៃ​ ពិសេស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើកទី៣២​ ជូន​​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​ជាង​ ៥០០​ឆ្នាំ​មក​ហើយ។​ ឯកឧត្ដម​បាន​ថ្លែង​អំណរគុណ​ និង​ដឹងគុណ​ចំពោះ​សម្ដេច​ក្រឡាហោម​ រួម​ទាំង​ថ្នាក់ដឹកនាំ​ទាំង​អស់​ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​ក្រុម​កីឡា​ក្រសួង​មហាផ្ទៃ​ និង​បាន​ឧបត្ថម្ភ​គាំទ្រ​រហូត​ឈាន​ដល់​ការ​ទទួល​បាន​នូវ​សមិទ្ធផល​ និង​កិត្តិយស​ជា​ច្រើន​ទាំង​ឆាក​ជាតិ​ អន្តរជាតិ។​

រូបភាពផ្ដល់ជូន

ឯកឧត្ដម​ថ្លែង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​នានា​ដែល​បាន​បង្កើត​ ដឹកនាំ​ និង​បង្ហាត់​បង្រៀន​ដល់​កីឡាករ​ កីឡាការិនី​រហូត​មាន​សមត្ថភាព​លេចធ្លោ​ និង​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​មាតុភូមិ​ជា​បន្តបន្ទាប់។​ អរគុណ​ចំពោះ​ការ​លះបង់​ខំប្រឹង​ប្រែង​របស់​ក្រុម​កីឡា​ក្រសួង​មហាផ្ទៃ​ និង​សូម​បន្ត​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​បន្ថែម​ទៀត​ និង​ដណ្ដើម​មុខមាត់​ជូន​ជាតិ​មាតុភូមិ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​នា​ពេល​ខាង​មុខ​​ទៀត។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ ពិធី​ជួបជុំ​ និង​សំណេះសំណាល​ខាង​លើ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នៅ​ក្រសួង​មហាផ្ទៃ។​ ពិធី​នេះ​បាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​ រួម​ទាំង​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ ក្រសួង​មហាផ្ទៃ​ ជា​ច្រើន​រូប​ផង​ដែរ៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម