ក្លឹប​ហែល​ទឹក​ក្រសួង​សាធារណការ​ ជាប់​ចំណាត់​ថ្នាក់​លេខ១​ នៃ​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​

  • 2024-12-29 16:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ហែល​ទឹក​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​​ របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បាន​បិទ​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ ខណៈ​ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ក្លឹប​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក្រោយ​ឈ្នះ​មេដាយ​មាស៦​ ប្រាក់៥ សំរឹទ្ធ៣។​

រូបភាព​ផេក​សហព័ន្ធ

លោក​ ហែល​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ឲ្យ​ដឹង​ថា​ ដោយ​ទទួល​បាន​ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ តាម​រយៈ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​អនុវត្តន៍​ថវិកា​គាំទ្រ​សម្រាប់​ពន្លឿន​ការ​អភិវឌ្ឍន៍​សហព័ន្ធ​កីឡា​ជាតិ​ ឆ្នាំ​២០២៤​ សហព័ន្ធ​បាន​រៀបចំ​ការ​ប្រកួត​ហែល​ទឹក​ និង​ហែល​ទឹក​ពាក់​ជើងទា​ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ចាប់​ពី​ថ្ងៃ​ទី២៦​ ដល់​ ២៨​ ខែ​ធ្នូ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​

រូបភាព​ផេក​សហព័ន្ធ

ការ​ចូលរួម​ប្រកួត​មាន​ ១១ សមាគមន៍​ ក្លឹប​ និង​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០២៣​ ជា​មួយ​គ្នា​នោះ​ដែរ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​មាន​ ៩៨​នាក់​។​ គ្រូ​បង្វឹក​ គ្រូ​ជំនួយ​ ១៦នាក់​ និង​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​ ៥០​នាក់​ចូលរួម​កាត់​សេចក្ដី​ក្នុង​ការ​ប្រកួត​។​

រូបភាព​ផេក​សហព័ន្ធ

បញ្ជាក់​ដែរ​ថា​ ចំពោះ​ថ្នាក់​នៃ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​ របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​នេះ​រួម​មាន​ លេខ១​ បាន​លើ​ក្លឹប​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក្រោយ​ឈ្នះ​មេដាយ​មាស៦​ ប្រាក់៥ សំរឹទ្ធ៣ លេខ២​ ក្លឹប​ហែល​ទឹក​ក្រសួង​សេដ្ឋកិច្ច​ ឈ្នះ​មេដាយ​មាស៦​ ប្រាក់​៤​ សំរឹទ្ធ១១​ លេខ៣​ សមាគមន៍​ហែលទឹក​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​មាស៦ ប្រាក់៤​ សំរឹទ្ធ៤៕​

រូបភាព​ផេក​សហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​