Pep ៖​ ជ័យ​ជម្នះ​លើ Leicester City ២-០ គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​បាន​ធូរស្រាល​បន្តិច​ប៉ុណ្ណោះ​

  • 2024-12-30 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់​ការ​របស់​ក្រុម​មេឃ​ខៀវ Manchester City ​បាន​និយាយ​​ជ័យ​ជម្នះ​​ទៅ​លើ​ក្រុម Leicester City ២-០ គ្រាន់តែ​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​មាន​ធូរ​ស្រាល​ពី​សម្ពាធ​បន្តិច​ប៉ុណ្ណោះ​ ហើយ​​លោក​នៅ​តែ​ត្រូវ​ការ​គ្រប់​គ្នា​ក្នុង​ក្រុម​​ប្រឹងប្រែង​លេង​សហការ​គ្នា​បន្ថែម​ទៀត​នៅ​ខែ​មករា​ខាង​មុខ​នេះ​។

​​អ្នក​ចាត់​ការ​ខាង​លើ​បាន​​លើក​ឡើង​ថា ជ័យ​ជម្នះ​ជា​រឿង​សំខាន់​នៅ​ពេលនេះ​ដើម្បី​កាត់​បន្ថយ​សម្ពាធ​ ​ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​គ្រប់​គ្នា​រាង​ថមថយ​សម្ពាធ និង​មាន​​អារម្មណ៍​ល្អ​មក​វិញ​។ ការ​ប្រកួត​នៅ​សល់​ច្រើន​ទៀត​ដូច្នេះ​គ្រប់​គ្នា​ត្រូវ​ការ​​ការ​ប្រមូល​អារម្មណ៍​ដើម្បី​លេង​ឲ្យ​បាន​ល្អ​ពិសេស​នៅ​ខែ​មករា​ខាង​មុខ​នេះ​។

​អ្នក​ចាត់​ការ​សញ្ជាតិ​​អេស្ប៉ាញ​សង្ឃឹម​ថា ​គ្រប់​គ្នា​នឹង​ប្រឹងប្រែង​ឡើង​វិញ​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​​ នៅ​ពេលនេះ​គេ​និយាយ​តែ​ពី​លទ្ធផល​ប៉ុណ្ណោះ​​។ ប្រសិន​បើ​​ក្លឹប​ទទួល​បាន​លទ្ធផល​ល្អ​ហើយ​គ្រប់​គ្នា​នឹង​មិន​​បារម្ភ​រឿង​ទីតាំង​លេង​របស់​ខ្លួន​ឯង​ឡើយ​ អ្វី​គ្រប់​យ៉ាង​វា​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ដែល​លទ្ធផល​ឈ្នះ​ការ​ប្រកួត​វា​មក​​ដល់​ផ្ទួន​ៗ​នោះ​​។

សូម​បញ្ជាក់​ថា ជ័យ​ជម្នះ២​​-០ ទៅ​លើ​ Leicester ជា​ជ័យ​ជម្នះ​លើក​ដំបូង​ក្រៅ​ដី​របស់​​​ Manchester City ​ក្នុង​រយៈ​ពេល​២​ខែ​មក​នេះ​ ខណៈ​ដែល​២​គ្រាប់​នោះ​រក​បាន​ដោយ Savinho នៅ​នាទីទី​២១ និង​១​គ្រាប់​ទៀត​រក​បាន​ដោយ​ E,Haaland នៅ​នាទី​ទី​៧៤៕​

Daro Ly

អត្ថបទថ្មី