J-Hope មានគម្រោង ចេញបទចម្រៀងថ្មី បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចយោធា រួចរាល់
- 2025-01-13 03:38:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
J-Hope មានគម្រោង ចេញបទចម្រៀងថ្មី បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចយោធា រួចរាល់
ចន្លោះមិនឃើញ
មិនយូរប៉ុន្មាន បន្ទាប់ពីបានប្រកាសអំពី Hope on the Stage solo world tour តារា K-Pop និង ជាសមាជិក BTS លោក J-Hope បានប្រកាសថានឹងចេញបទចម្រៀងថ្មីឆាប់ៗនេះ។ លោកបានបង្ហោះឃ្លីបមួយ ដោយភ្ជាប់ជាមួយ caption ថា “ចម្រៀងថ្មី នឹងចេញឆាប់ៗនេះ នៅអំឡុងខែ មិនា ឆ្នាំ ២០២៥”។
តារា K-Pop ដែលមានឈ្មោះពិតថា Jung Ho-seok បានបង្ហោះវីដេអូរបស់លោក ដែលកំពុងថតសំឡេងសម្រាប់ការផលិតបទចម្រៀងថ្មី នៅ recording studio ក្នុងទីក្រុង Los Angeles រដ្ឋ California។ នេះជាការចេញចម្រៀងថ្មីរបស់ J-Hope ជាលើកដំបូង បើគិតចាប់តាំងពីលោកបាបបញ្ចប់កាតព្វកិច្ចយោធា រយៈពេល ១៨ ខែ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។
គួរឱ្យដឹងថា សមាជិកក្រុមចម្រៀងបុរស របស់កូរ៉េខាងត្បូង BTS ដែលមានសមាជិក ចំនួន ៦នាក់ រួមមាន RM, Suga, Jin, V, Jimin និង Jungkook មានគម្រោងក្នុងការរួមទ្រនំ ឡើងវិញ នៅក្នុងឆ្នាំ ២០២៥ នេះ បន្ទាប់ពីសមាជិកនីមួយ ៗ បានបំពេញរួចរាល់ នូវកាតព្វកិច្ចយោធារបស់ពួកគេរៀងៗ ខ្លួន៕