រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កោតសរសើរថយន្តអគ្គិសនីAIONល្អទាំងគុណភាព និងភាពស៊ីវិល័យ
- 2025-01-19 12:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កោតសរសើរថយន្តអគ្គិសនីAIONល្អទាំងគុណភាព និងភាពស៊ីវិល័យ
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានថ្លែងកោតសរសើរថយន្តអគ្គិសនីAIONដែលបានបង្ហាញ ពិតជាល្អទាំងគុណភាព និងភាពស៊ីវិល័យ ជាពិសេសអាគុយមិនមានការឆាបឆេះដែលមានការធានាអស់១ជីវិតថែមទៀត ហើយលើសពីនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បន្តជំរុញឱ្យក្រុមហ៊ុននាំចូលរថយន្តអគ្គិសនីទាំងអស់ ប្រកួតប្រជែងដោយស្មើភាពគ្នា ដោយទាមទារឱ្យប្រកួតប្រជែងក្នុងតម្លៃ និងសេវាកម្មឱ្យបានល្អ។
ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវកំពូលរថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ 2025 នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ របស់ក្រុមហ៊ុន AION Cambodia ហើយរថយន្តទំនើបអគ្គិសនីទាំងពីម៉ូដែលនេះទទួលបានស្តង់ដាសុវត្តិភាពកំរិតផ្កាយ៥ពិភពលោក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានមានប្រសាសន៍ថា កម្ពុជា បានដើរទាន់សម័យកាល និងតម្រូវការទីផ្សារទាំងក្នុងតំបន់ និងសកល ហើយរថយន្តអគ្គិសនី មានការចាប់អារម្មណ៍កាន់តែច្រើនឡើង ដោយពលរដ្ឋយល់សារៈសំខាន់នៃរថយន្តប្រើប្រាស់ថាមពលអគ្គិសនី។
លោកជំទាវ ចម និម្មល បានបន្តទៀតថា រថយន្តអគ្គិសនី បានរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ ក៏ដូចជាផ្ដល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ចការពារបរិស្ថាននិងសុខភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយឧស្ម័នពុល ជំនួសដោយការប្រើប្រាស់រថយន្តប្រេនឥន្ធនៈ និងការធានាឱ្យបាននូវសន្តិសុខថាមពល តាមរយៈការកាត់បន្ថយការពឹងផ្អែកការនាំចូលប្រេនឥន្ធនៈពីបរទេស និងភាពងាយរងគ្រោះនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈជាសកល។ លើសពីនេះ លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជា មានការកើនឡើងខ្ពស់ស្របពេលនឹងការពេញនិយមនៃការប្រើប្រាស់រថយន្តអគ្គិសនី ដែលធ្វើឲ្យការនាំចូលរថយន្តអគ្គិសនីមានការកើនឡើងមានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅក្នុងឆ្នាំ 2024 ការនាំចូលរថយន្តអគ្គិសនីមានចំនួន ៣៣៥៩គ្រឿង បើធៀបឆ្នាំ២០១៩ មានតែ 50 គ្រឿង។
លោកជំទាវ ចម និម្មល បានសង្កេតឃើញងថាពាក់ព័ន្ធរថយន្តអគ្គិសនី អាគុយគឺជាផ្នែកដ៏សំខាន់ ដូច្នេះត្រូវស្វែងរកក្រុមហ៊ុនដែលមានសេវាកម្មល្អនិងទំនុកចិត្តខ្ពស់ តួយ៉ាងដូចជាក្រុមហ៊ុនរថយន្តអគ្គិសនីអាយអន បានធ្វើកិច្ចការយ៉ាងត្រឹមត្រូវ និងទំនុកចិត្តខ្ពស់សសម្រាប់ពលរដ្ឋ។ លោកជំទាវក៏បានសង្កត់ធ្ងន់ថា ព្រោះយើងទាំងអស់គ្នានៅទីនេះ ចុងបញ្ចប់ទៅទោះក្នុងតួនាទីណាតំណែងណាជាបុរសឬស្ត្រីនៅក្នុងវ័យណានោះទេសុទ្ធតែជាអ្នកប្រើ ប្រាស់ ដែលចង់បានទំនិញដែលមានគុណភាពសេវាកម្មនិងអ្វីផ្សេងៗទៀត ហើយរថយន្តអគ្គិសនីអាយអនមានការធានារហូតដល់មួយជីវិត។
នៅក្នុងថ្ងៃបើកសម្ភោធជាផ្លូវការរថយន្តទំនើបអគ្គិសនី AION ម៉ូដែលទាំងពីរនេះ លោក ម៉េង ហេង អគ្គនាយកនៃក្រុមហ៊ុន AION Cambodia បានបង្ហាញចំណាប់អារម្មណ៍ថា « ភាពស៊ីវិល័យ ជឿនលឿន នៃសកលលោក បោះជំហានទៅមុខឥតឈប់ ស្របតាម ភាវូបនីយកម្មឧស្សាហូបនីយកម្ម ទំនើបៗ មានបម្លាស់ប្តូរ ថ្មី ប្លែក តែ កាន់តែប្រកបដោយសុខុមាលភាព សុខភាព សុវត្ថភាពជាចម្បង។ នវានុវត្តុន៍នៃសតវត្ស 21 បើកទូលាយឱ្យសកលមនុស្សបានងាក ឆ្ពោះមកផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់រថយន្តអគ្គិសនី ហើយក្នុងនោះប្រទេសកម្ពុជា ក៏មានទីផ្សារហក់ឡើងខ្ពស់ ព្រោះយើងបានយល់ពី អត្ថប្រយោជន៍និងភាពងាយស្រួលនៃ រថយន្តប្រើចរន្តអគ្គិសនី។
ខ្ញុំជឿជាក់ថារថយន្តទំនើបអគ្គិសនី AION HYPTEC HT និង AION V នឹងចូលខ្លួនបំពេញនូវតម្រូវការនេះដោយផ្តល់នូវភាពងាយស្រួលក្នុងការថែទាំ ការបើកបររលូន ហាប់មានសន្ទុះលឿនខ្លាំង ថែមទាំងជួយសន្សំសំចៃ។ លោកអគ្គនាយកបានបន្ថែមទៀតថា “ បេសកម្ម នៃក្រុមហ៊ុន AION Cambodia បានអនុវត្តស្របតាមអនុសាសន៍ ដ៏ឧត្តម ថ្លៃថ្លា នៃសម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត ពីការបង្កើតប្រសិទ្ធភាព និងបច្ចេកវិជ្ជា ក្នុងការប្រើប្រាស់ ថាមពលអគ្គិសនី ដើម្បីកាត់បន្ថយនូវជាតិពុលនៃឧស្ម័នកាបូនិច និងដើម្បីសុខមាលភាព សុខភាព ប្រជាជន។
លោក Wang Haoyong ដែលជានាយកគ្រប់គ្រង AION ប្រចាំអាស៊ីអាគ្នេយ៍ បានមានប្រសាសនាថា AION នៅតែបន្តនាំមុខគេក្នុងនាមជាអ្នកត្រួសត្រាយផ្លូវពិភពលោកនៅក្នុងរថយន្តថាមពលថ្មី។ តាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យាឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាបើកបរឆ្លាតវៃ និង Robotaxi។ សមិទ្ធិផលទាំងនេះបានធ្វើឱ្យ AION ក្លាយជាម៉ាកយីហោលំដាប់កំពូលនៅក្នុង "ចំណាត់ថ្នាក់ម៉ាកយីហោរថយន្តថាមពលថ្មីរបស់ប្រទេសចិន" សម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។ ជាមួយនឹងការលក់លើសពីមួយលានគ្រឿងក្នុងរយៈពេលត្រឹមតែ 4 ឆ្នាំ 8 ខែ យើងបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ម៉ាកយីហោថាមពលថ្មីលក់លឿនបំផុត។ ឥឡូវនេះ AION កំពុងពន្លឿនការពង្រីកជាសាកលរបស់ខ្លួន ដោយពង្រីកទីផ្សាប្រទេសក្នុងតំបន់អាស៊ានចំនួនប្រាំបួន រួមមានប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ រថយន្តទំនើបអគ្គិសនី Hyptec HT ២០២៥ ជាប្រភេទរថយន្ត SUV ដែលរចនាបថបែបអនាគតកាល ប្រកបដោយភាពស៊ីវីល័យ ប្រណិតភាព និងភាពខ្លាំង ទាំងការរចនា ដំណើរការដោយម៉ូទ័រអគ្គិសនីដែលមានដង់ស៊ីតេថាមពលខ្ពស់ និងអាគុយដែលសុវត្តិភាពល្អបំផុតនៅលើពិភពលោក។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyptec HT បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពប្រណិត ភាពលេចធ្លោនៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូ វ និងមានសមត្ថភាពធ្វើដំណើរបានចម្ងាយឆ្ងាយរហូតដល់ 670km។ រថយន្តទំនើបអគ្គិសនី AION V រូបរាងរចនាបថខាងក្រៅរាងដាយណូស័រអំណាចស្រស់ស្អាត ស៊ីវីល័យពោពេញដោយភាពទាក់ទាញ បំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ក្រោយ និងមានសមត្ថភាពធ្វើដំណើរបានចម្ងាយឆ្ងាយរហូតដល់ 650km។
គូសបញ្ចាក់ផងដែលថា រថយន្តទំនើបអគ្គិសនី AION ជារថយន្តអគ្គិសនីដំបូងនឹងតែមួយគត់ដែលទទួលបានកត្តិយសដោយការចុះធ្វើអធិការកិច្ចរោងចក្រ ដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ "ការច្នៃប្រឌិតបច្ចេកវិទ្យាគុណភាពខ្ពស់ជំរុញការអភិវឌ្ឍន៍" កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
បើយើងងាកមកមើលអាគុយដែរជាផ្នែកសំខាន់នៃរថយន្តអគ្គិសនី AION Hyptec HT និង AION V វិញ អាគុយដែលបំពាក់ក្នុងរថយន្ត AION មានឈ្មោះថា Magazine Battery ដែលត្រូវបានបង្កើត និងអភិវឌ្ឍន៍ឡើងដោយ AION ខ្លួនឯងផ្ទាល់។អាគុយ Magazine មានលក្ខណៈពិសេសដូចជា ភាពធន់ដែលទប់ទល់នឹងសីតុណ្ហភាពខ្ពស់ និងការផ្ទុះឆេះ។ អាគុយនេះ បានធ្វើតេស្តពីការឆេះ ឬផ្ទុះ ដោយការបាញ់គ្រាប់កាំភ្លើង ជាលិទ្ធផល មិនមានការផ្ទុះ ឬឆេះនោះទេ។ បច្ចេកវិទ្យា Magazine Battery 2.0 នេះមានប្រព័ន្ធពន្លត់ភ្លើងដោយស្វ័យប្រវត្តិ ប្រព័ន្ធទប់កម្តៅកំរិតខ្ពស់ និងប្រព័ន្ធធ្វើឲ្យថ្មមានស្ថេរភាពបំផុត។
ក្រុមហ៊ុន AION Cambodia បានប្រកាស ដាក់សម្ពោធជាផ្លូវការនូវកំពូលរថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ 2025 នៅទីតាំងផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ ជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ ៣០០០ដុល្លារ និងការផ្តល់ជូនកាដូជាច្រើន។ ភ្ញៀវកិត្តិយស អតិថិជន ក៏ដូចជាអ្នកសារពត៌មានដែលបានអញ្ជើញចូលរួម យ៉ាងច្រើនកុះករនៅក្នុងកម្មវិធីបើកសម្ភោធជាផ្លូវការ នៃរថយន្តទំនើបអគ្គិសនីនេះ បានសម្តែងនូវភាពសប្បាយរីករាយ និងទទួលបានបទពិសោធន៍ថ្មីផ្ទាល់ជាមួយរថយន្តអគ្គិសនី សុទ្ធ១០០%ដែលសន្សំសច្ចៃ ទំនើប និងសុវត្ថិភាពខ្ពស់។
គូបញ្ជាក់ផងដែរថា ក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក AION ប្រចាំប្រទេសកម្ពុជា ដែលជារថយន្តអគ្គិសនីមានគុណភាពលំដាប់ពិភពលោក ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ក្រុមហ៊ុន អាយអន ខេមបូឌា មានទីតាំងនៅជិតរង្វង់មូលក្តាន់ពីរ #2 មហាវិថីសហព័ន្ធរុស្សី(110) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ទិញ ឬបើកសាកល្បងរថយន្តអគ្គិសនី AION អាចទំនាក់ទំនងសាកសួរព័ត៌មានបានតាមរយៈលេខទំនាក់ទំនង 061 933 333, 087 929 333។