ស្ងាត់ៗ មាស សុខសោភា ហោះដល់អាមេរិកសម្ងំផលិតចម្រៀង

  • 2025-01-20 09:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងល្បីឈ្មោះបោះសំលេងចាស់វស្សា អ្នកនាង មាស សុខសោភា ថ្មីៗនេះបានបង្ហាញបទចំរៀងមួយបទ ដែលធ្វើឲ្យអ្នកគាំទ្រមានការសរសើរខ្លាំង ជាពិសេសនោះចំរៀងមួយបទនេះ ច្រៀងសម្រាប់ទុកថតខ្សែភាពយន្តទៀតផង។

តាមរយៈការបង្ហោះចំរៀងខ្លីអមដោយរូបភាព នឹងសំណេរពី អ្នកនាង មស សុខសោភា នៅលើហ្វេសប៊ុកផេកផ្លូវការបានបញ្ជាក់ថា បទចំរៀងមួយបទដែលមានចំណងជើងថា«Poison» «ពិស ពុល» ជាបទចំរៀងដែលមានឥទ្ធិពល ធ្វើដោយសម្រិតសម្រាំង រហូតទៅដល់ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក សម្រាប់ខ្សែភាពយន្ត។

ហើយសម្រាប់ Disher Sound ក៏ជាកន្លែងឯកទេសផ្នែករចនាសំលេង នឹងផ្នែកភាពយន្ត ដ៏ល្អរបស់លោក Tom Disher ដោយលោកគឺជាអ្នកឯកទេសដ៏ស្ទាត់ជំនាញមួយរូប ជាអ្នកនិពន្ធ រៀបចំតន្ត្រី ជាម្ចាស់និងដំណើរការ Disher Music & Sound តាំងពីឆ្នាំ 1992 ហើយក៏ជាអ្នកផលិតខ្សែភាពយន្តឯករាជ្យ រហូតទទួលបានពានរង្វាន់ Emmy Award ចំនួន ៥ផងដែរនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ មិនត្រឹមតែប៉ុណ្ណោះស្នាដៃរបស់លោក Tom Disher ក៏ធ្លាប់ផលិតរឿងលើខ្សែភាពយន្តដូចជា The Great 14th, Run Tiger Run, The Surrogate, Tofu, Banshee Chapter និង Awarewolf ផងដែរ។

យ៉ាងណាមិញ បើនិយាយដល់រឿង «អ្នកចម្បាំងល្បុក្កតោ»ឬ«Bokator warrior» នៅមិនទាន់ដឹងថា បានថតរួចហើយឬនៅ ហើយចាក់បញ្ចាំងនៅពេលណានោះទេ។

https://www.facebook.com/reel/589645710470742

អត្ថបទ ៖ មោលី