Vinicius ៖ Florentino Perez ជឿ​លើ​ខ្ញុំ​តាំង​ពី​គ្មាន​អ្នក​ណា​ស្គាល់​

  • 2025-02-01 01:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vinicius Junior បាន​និយាយ​ថា ខ្លួន​របស់​គេទទួល​បាន​ការ​ជឿ​ជាក់​​ពី​លោក Florentino Perez ប្រធាន​​ក្លិប​របស់​ Real Madrid តាំង​ពី​រូប​​គេ​នៅ​ក្មេង​ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ម​ក​ម្ល៉េះ​។

ការ​លើក​ឡើង​នេះ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​មោទនភាព​សម្រាប់​ខ្លួន​របស់​គេ​​​ ព្រោះ​គេ​គិត​ថា ​ពេល​នោះ​ខ្លួន​របស់​គេ​នៅ​ចំណុច​មួយ​ដ៏​ឆ្ងាយ​ប៉ុន្តែ​អាច​រំកិល​ខ្លួន​មក​កាន់​កន្លែង​​មួយ​ដ៏​ខ្ពស់​ដូច​ពេ​ល​នេះ​​បាន​។ រូប​គេ​ទទួល​បាន​ការ​ស្រលាញ់​ពី Perez ​ហើយ​ប្រធាន​ក្លិប​រូប​នេះ​តែង​តែ​បាន​​និយាយ​​​​មក​កាន់​​គេ​ថា ​លោក​នឹង​ផ្ដល់​ឱកាស​ឲ្យ​​​​រូប​គេ​​លេង​នៅ​​ Real Madrid ជា​រៀង​រហូត​។

វា​ពិត​ជា​រឿង​ដែលមិន​គួរ​ឲ្យ​ជឿ​​សោះ​ថា ​​​រូប​គេ​អាច​មក​ដល់​ចំណុច​នេះ​បាន​ គេ​មាន​តែ​អរគុណ​ដល់ Perez ប៉ុណ្ណោះ​ដែល​យល់​ព្រម​ផ្ដល់​ឱកាស​ឲ្យ​គេ​​បាន​បង្ហាញ​សមត្ថភាព​។ សូម​បញ្ជាក់​ថា កីឡាករ​វ័យ​២៤​ឆ្នាំ​កំពុង​តែ​​ជា​ខ្សែ​ប្រយុទ្ធ​មួយ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​ក្លិប​ផ្សេង​ក្នុង​លោក​នៅ​ពេល​ប៉ះ Real Madrid ។

គេ​បាន​ផ្ទេរ​ពី​ Flamengo មក​កាន់ Real Madrid នៅ​២០១៨ ដែល​ពេល​នោះ​គេ​​ត្រូវ​បាន​ដាក់​ឲ្យ​លេង​នៅ​ឈុត​ Real Madrid B ​បាន​៥​ប្រកួត​រក​បាន​៤​គ្រាប់​ក៏​លើក​ឲ្យ​លង​​នៅ​ក្រុម​ធំ ឬ​គេ​ហៅថា Real Madrid នេះ​តែ​ម្ដង​។​ គិត​មក​ដល់​​ពេល​នេះ​គេ​​លេង​នៅ Real Madrid បាន​១៩១​ប្រកួត​ហើយ​ និង​រក​បាន​៥៧​គ្រាប់​ផងដែរ​៕ ​​

Daro Ly