គូស្វាមី ភរិយាទាំង ៥គូនេះ ពិតជាសំណាងណាស់ ឈ្នះរង្វាន់ធំចេញទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ

  • 2025-02-04 05:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីផ្តល់សំណាងពីហ្វាន់តា និងស្ព្រៃ សម្រាប់គូស្វាមីភរិយាថ្មី បានបិទបញ្ចប់ដោយក្តីរីករាយបំផុត។ជាមួយគ្នានេះកម្មវិធីក៏បានរកឃើញគូស្វាមី ភរិយាចំនួន ៥គូ បានឈ្នះរង្វាន់ និងកំពុងធ្វើដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ។

ក្នុងទឹកមុខសប្បាយរីករាយ ជាមួយដៃគូជីវិតថ្មីថ្មោងរៀងៗខ្លួន អ្នកដែលបានឮឈ្មោះថាខ្លួនទទួលបានឱកាសចេញទៅកម្សាន្ដ និងក្រេបទឹកឃ្មុំនៅក្រៅប្រទេស ជាពិសេសនៅលើកោះម៉ាល់ឌីដែលជាទីប្រាថ្នារបស់ខ្លួនជាយូរមកហើយនោះ បានស្រែកហ៊ោស្ទើរភ្លាត់សំឡេង អមជាមួយស្នូរទះដៃរបស់អ្នកចូលរួម និងពិធីករ។

គូស្វាមី ភរិយា ដែលឈ្នះរង្វាន់នេះ គឺមានគូទី១ បានទៅលើកូនកម្លោះ អ៊ឹង គីមហុង និងកូនក្រមុំ ម៉េង គីមហួយ។ទី២ បានទៅលើកូនកម្លោះ សេង ច័ន្ទណារតន៏ និងកូនក្រមុំ ភោគ សុបញ្ញាវត្តី ទី២កូនកម្លោះឈ្មោះ សេង ម៉េងហុង និងកូនក្រមុំ ដារ៉ា ពិសី ទី២បានទៅលើកូនកម្លោះឈ្មោះ ហឿន គឹមហ៊រ និងកូនក្រមុំ តាំង សុលីនដា និងគូស្វាមីភរិយាដ៏មានសំណាងចុងក្រោយ គឺកូនកម្លោះឈ្មោះ រ៉ូយ គីមលាង និង កូនក្រមុំឈ្មោះ មុន រ៉ូស្សា។

ការប្រកាសអ្នកឈ្នះរង្វាន់នេះ ធ្វើឡើងនៅផ្សារ Eden Garden Mall រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ តំណាងក្រុមហ៊ុនបានមានប្រសាសន៍ថា ហ្វាន់តា និងស្ព្រៃ តែងតែបង្កើតបរិយាកាសសប្បាយរីករាយដ៏រស់រវើក និងស្រស់ស្រាយគ្រប់កម្មវិធី ដែលនេះសបញ្ជាក់ឱ្យឃើញថា ហ្វាន់តា និងស្ព្រៃ គឺជាដៃគូដ៏អស្ចារ្យបំផុតសម្រាប់ការប្រារព្ធពិធីអាពាហ៍ពិពាហ៍ដ៏រីករាយដែលមិនអាចបំភ្លេចបាន។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនក៏សូមអបអរសាទរដល់គូស្វាមីភរិយាចំនួន ២០គូទៀត ដែលបានឈ្នះរង្វាន់ ទូរទស្សន៍ទំហំ ៥២អ៉ីញចំនួន ២០គ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់គូស្វាមីភរិយាថ្មី។ ការប្រគល់រង្វាន់នេះ គឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ហ្វាន់តា និងស្ព្រៃ ក្នុងការនាំយកភាពរីករាយឱ្យជីវិតកាន់តែស្រស់ស្រាយជូនអតិថិជន។ ចំពោះការផ្តល់រង្វាន់សម្រាប់គូស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍ពី ហ្វាន់តា និងស្ព្រៃ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ។ កម្មវិធីចាប់រង្វាន់បន្ទាប់នឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

លក្ខខណ្ឌ ដើម្បីចូលរួម គឺគ្រាន់តែជាវផលិតផល កូកា-កូឡា ស្ព្រៃ ហ្វាន់តា និងទឹកសូដាស្វេបស៍ (Coca-Cola, Sprite, Fanta & Schweppes) ចំណុះ 330ម.ល ឬ 1.5លីត្រសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ នៅតាមទីតាំងហាងលក់ ឬភេសជ្ជៈបោះដុំនៅទូទាំង២៥ខេត្ត-ក្រុង។ និងលក្ខណ្ឌទី២ បំពេញព័ត៌មានផ្ទាល់ខ្លួនលើបណ្ណផ្សងសំណាង សម្រាប់ឱកាសឈ្នះរង្វាន់ដោយការចាប់ឆ្នោត៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី