នោះ​!រនាំង​ការពារ​កណ្ដាល​ដ៏​រឹងមាំ​​ Real Madrid រូប​នេះ​មិន​អាច​ជួយ​ក្រុម​ពេល​ប៉ះ Man City ទេ​

  • 2025-02-05 01:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត UEFA Champions League ​វគ្គ​ Play Off នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ និង​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ​​នេះ​ហើយ​ ស្រប​ពេល​ដែល​ក្រុម​ទាំង​អស់​បាន​ចាប់​ឆ្នោត​រួច​រាល់​គឺ Manchester City ត្រូវ​ប៉ះ Real Madrid ។

​ក្នុង​ជំនួប​នេះ​ដែរ​ក្លិប Real Madrid បាន​ចេញ​ខ្លួន​មក​បញ្ជាក់​ហើយ​ថា ការ​ប្រកួត​​របស់​ខ្លួន​នឹង​អវត្តមាន​ខ្សែការពារ​ Toni Rüdiger មិន​អាច​ជួយ​ក្រុម​បាន​ទេ​​ ព្រោះ​តែ​បញ្ហា​របួស​ជើង​ខាង​ស្ដាំ​។ របួស​នេះ​ទំនង​ជា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​អាច​ជា​សះស្បើយ​​ប្រហែល​ជា​២​ទៅ​៣​សប្ដាហ៍​ ដូច្នេះ​ទាំង​ការ​​ប្រកួត​ជើង​ទី​១ និង​ជើង​ទី​២ ប៉ះ Manchester City គឺ​ខ្សែ​ការពារ​អន្តរជាតិ​អាល្លឺម៉ង់​មិន​អាច​ជួយ​ក្រុម​បាន​ទេ​។

ទោះ​​ជា​យ៉ាង​​ណា Manchester City ពេល​នេះ​ក៏​មើល​ទៅមិន​ជា​ល្អ​ដូច​​រដូវ​កាល​មុន​ដែរ បន្ទាប់​ពី​អវត្តមាន​ខ្សែ​បម្រើ​ការពារ Rodri មក​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោ​ដែរ​ទេ ដូច្នេះ​ក្រុម​ទាំង​ពីរ​អាច​និយាយ​បាន​ថា សុទ្ធ​តែ​ជា​ក្លិប​ដែល​ទទួល​​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​កីឡាករ​របួស​ច្រើន​ដូច​គ្នា​។ គ្រាន់តែ​ Real Madrid នៅ​ពេល​​នេះ​មាន​កីឡាករ​មួយ​ចំនួន​ជាប់​ព្យាបាល​របួស​​ដូច​ជា D Alaba, Eder Militao និង Dani Carvajal ជា​ដើម​៕

មួយ ហ៊ា