ទៅ​ដល់ AC Milan ភ្លាម João Félix ស៊ុត​ចូល​​​​ផ្លេត

  • 2025-02-06 01:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

João Félix បាន​ផ្ទេរ​ទៅ​កាន់​ទឹក​ដី​របស់ AC Milan ជា​ផ្លូវ​ការ​ហើយ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​ពី Chelsea រហូត​ដល់​ដាច់​រដូវ​កាល​នេះ អ្វី​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គ្រាន់​តែ​ទៅ​ដល់​ទឹក​ដី​អ៊ីតាលី ហើយ​ចូល​លេង​ប្រកួត​ទី​១​ភ្លាម​គេ​ទាត់​ចូល​បាន​១​គ្រាប់​ជួយ AC Milan យក​ឈ្នះ Roma ៣-១ ក្នុង​ការ​បង្ហាញ​​ខ្លួន​លើក​ដំបូង​នៅ ក្លឹប​ថ្មី​របស់​គេ​តែ​ម្ដង​។

១​គ្រាប់​របស់ João Félix កើត​ឡើង​នាទី​ទី​៧១ បន្ទាប់​ពី​រូប​គេ​ប្ដូរ​ចូល​នៅ​នាទី​ទី​​៥៩ ខណៈ​ដែល​ពីរ​គ្រាប់​មុន AC Milan រក​បាន​ដោយ​ A braham ទាំង​ពីរ​នៅ​នាទី​ទី​១៦ និង ៤២ ចំណែក​មួយ​គ្រាប់​របស់​ក្រុម​ភ្ញៀវ​រក​បាន​ដោយ​ A Dovbyk ​នាទី​ទី​៥៤​។

​ជ័យជម្នះ​របស់ AC Milan ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន Coppa Italia ដែល​នឹង​ត្រូវ​ប៉ះ​ជាមួ​យ​ក្រុម Inter Milan ឬ​ក៏​ Lazio ដែល​នឹង​ប្រកួត​នា​យប់​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ ឆ្នាំ​២០២៥​៕

Daro Ly

អត្ថបទថ្មី