ជិះកាត់តាខ្មៅ កុំភ្លេចទៅទទួលកញ្ចប់ពិសេសពីបុរីភ្នំពេញថ្មី គម្រោងតាខ្មៅសិនត្រស់ផាក ចាប់ពីចុងសប្ដាហ៍នេះ

  • 2025-02-06 04:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពង្រីកខ្លួនកាន់តែធំ បុរីភ្នំពេញថ្មី គម្រោងទី១៥ តាខ្មៅសិនត្រល់ផាក (Takhmao Central Park) បានប្រារព្ធពិធីក្រុងពាលី បុកគ្រឹះ បើកការដ្ឋានសាងសង់ កាលទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១។ បច្ចុប្បន្នផ្ទះល្វែង និងវីឡាប្រណីតៗ បានសង់រួច១០០% ជាមួយនឹងការបើកកញ្ចប់លក់ពិសេសនៅដើមឆ្នាំ២០២៥ នេះ។

តំណាងផ្នែកលក់របស់បុរីភ្នំពេញថ្មី គម្រោងទី៥ បានប្រកាសផ្ដល់ជូនកញ្ចប់ពិសេសគ្រប់អតិថិជននូវ Voucher ៦,៦៦៦ដុល្លារ និងបញ្ចុះតម្លៃ ៣% ព្រមទាំងផ្ដល់ជូនម៉ាស៊ីនត្រជាក់គ្រប់បន្ទប់។ លោកអ្នក គ្រាន់តែ ទិញវីឡាភ្លោះពីគម្រោងតាខ្មៅសិនត្រល់ផាក នឹងទទួលកញ្ចប់ពិសេសនេះ ជាមួយវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។

ដើម្បីកុំឲ្យឱកាសដ៏ល្អនេះរបូតចេញពីដៃ បងប្អូនដែលជិះតាមក្រុងតាខ្មៅ ឬមានបំណងក្លាយជាគ្រួសារបុរីភ្នំពេញថ្មីដែលផ្ដល់ជូននូវភាពកក់ក្ដៅជាមួយសំណង់រឹងមាំ ស្ដង់ដារ ជាមួយរចនាបទទំនើបទាន់សម័យ កុំភ្លេចចូលសាកសួរព័ត៌មានដោយផ្ទាល់នៅស្តង់ បុរី ភ្នំពេញថ្មី។

បងប្អូនអាចជួបអ្នកជំនាញផ្នែកលក់ចាប់ពីចុងសប្ដាហ៍ទី១ នៃខែកុម្ភៈ នេះ ដោយបែងចែកជា ៣វគ្គផ្សេងគ្នា ពោលគឺនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ នៅថ្ងៃទី១៤ ដល់ទី១៦ ខែកុម្ភៈ និងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:00ព្រឹក រហូតដល់ម៉ោង ៦កន្លះល្ងាច នៅបុរី ភ្នំពេញថ្មី គម្រោងតាខ្មៅសិនត្រល់ផាក។

សូមរំលឹកថា គម្រោងទី១៥ តាខ្មៅសិនត្រល់ផាក (Takhmao Central Park) បានបើកការដ្ឋានសាងសង់ ប្រារព្ធពិធីក្រុងពាលី បុកគ្រឹះ កាលពីថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ21 ទល់ទៅដល់ផ្លូវ210 ក្នុងទីក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានចំងាយ 1,5 គីឡូម៉ែត្រ ពីរង្វង់មូលតាខ្មៅ និង 1,4 គីឡូម៉ែត្រ ពីស្ពានព្រែកសំរោង។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកតាមប្រអប់សាររបស់ ផេក រឺទំនាក់ទំនងទៅផ្នែកលក់ផ្ទាល់៖ 092 410 123/012 210 123/092 250 123/012 260 123/ 012 270 123/012 240 123៕

អត្ថបទ៖ Chin Sopheak