ខឹង​ចាញ់​​ជើង​ទី​១​ Liverpool ដាក់​​ Spurs ៤-០ វិញ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ League Cup

  • 2025-02-07 01:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​​វាយ​បក​យក​ឈ្នះ​ទៅ​លើ​ក្រុម​ Tottenham Hotspur ៤-០ វិញ​បន្ទាប់​ពី​ចាញ់​កាល​​ជើង​ទី​១ក្នុង​លទ្ធផល​ ១ទល់​០។ ​ការ​យក​ឈ្នះ​៤-០ ក្នុង​​ជើ​ង​ទី​២​នេះ​ធ្វើ​​ឲ្យ​ Liverpool បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដែល​ត្រូវ​ប៉ះ Newcaslte United ពាន​រង្វាន់ League Cup ។

​ជា​ការ​ពិត Liverpool ពិត​ជា​ខ្លាំង​មែន​ ពោល​ Spurs គ្មាន​អី​​មួយ​កុក​ជា​មួយ​ហង្ស​ឡើយ​​​ ៤​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​ដោយ​កីឡាករ C Gakpo នៅ​នាទី​ទី​៣៤ ​ក្នុង​វគ្គ​ទី​១។ ចូល​ដល់​វគ្គ​ទី​២ Momed Salah ​រក​បាន​គ្រាប់​ទី​២​ឲ្យ​ Liverpool នៅ​នា​ទី​ទី៥១ ដោយ​បាល់​ប៉េណាល់​ទី​ គ្រាប់​ទី​៣​ដោយ​​ D.Szoboszlai នាទី​ទី​៧៥ និង​គ្រាប់​ទី​៤ រក​បាន​ដោយ​ V.Van Dijk នាទី​ទី​៨០​។

ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​​មីនា ​ឆ្នាំ​២០២៥ នៅ Wembley Stadium រវាង​ក្រុម Liverpool ដែល​ទើប​តែ​ទម្លាក់ Spurs ​ទៅ​ប៉ះ​ក្រុម Newcalte ដែល​​បាន​ទម្លាក់ Arsenal ៕​​​​​

មួយ ហ៊ា

អត្ថបទថ្មី