រាជនី BA ស៊ីន យូប៊ីន បង្ហាញមុខជាថ្មីនៅចំកណ្ដាលចំណោមហ្វេនៗ ស្ពាយទាំងការងារមិនចេះតិចមកតាម

  • 2025-02-10 04:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយស្ងប់ស្ងាត់ក្នុងរង្វង់សិល្បៈមួយរយៈធំ តារាសម្ដែងស្រី ស៊ីន យូប៊ីន បានបង្ហាញវត្ដមាននៅចំពោះមុខហ្វេនៗនៅផ្សារទំនើប ជីបម៉ុង ២៧១ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈកម្មវិធី Fan meeting។ ក្នុងឱកាសនោះកញ្ញាក៏បង្ហើបថា វិលវិញលើកនេះមានការងារជាប់ខ្លួនកាន់តែច្រើន បើទោះបីជាក្នុងចិត្ដចង់ផ្អាកខ្លះយ៉ាងណាក្ដី។

រូបថត៖ ហ្វេសប៊ុក ស៊ីន យូប៊ីន

ចូលមកដល់ឆ្នាំ២០២៥ ស៊ីន យូប៊ីន នៅតែជាប់រហស្សនាមថា រាជនី BA ដោយរូបកញ្ញាផ្ទាល់ បញ្ជាក់ថា កំពុងឈរជួបហ្វេនៗនៅទីនេះ គឺកញ្ញាមានជាប់កុងត្រាជាមួយក្រុមហ៊ុន Samsung បានទៅហើយ ហើយការងារBA ទំាងអំបាល់ម៉ានធ្លាប់មានពីមុនៗមកនោះ គឺនៅតែបន្ដ។

កញ្ញា ស៊ីន យូប៊ីន៖ “ក្នុងចិត្ដចេះតែចង់សម្រាកឲ្យធូរខ្លះ តែការងារ និងលិខិតអញ្ជើញចេះតែចូលមក។ ដូចដែលបងៗបានដឹងគ្រប់ក្រុមហ៊ុន(ផលិតផល)ដែលខ្ញុំធ្វើកន្លងប៉ុន្មាននៅទាំងអស់។ ការងារចូលរួមព្រឹត្ដិការណ៍ផ្សេងៗនេះក៏គិតថាថយខ្លះដែរ តែជាក់ស្ដែងដូចថ្ងៃទី២១ នេះអី ចាប់ផ្ដើមចូលទៀតហើយ…មានព្រឹត្ដិការណ៍ធំ”។

បើតាមតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ ព្រឹត្ដិការណ៍ដែលប្រារព្ធឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គឺជាព្រឹត្ដិការណ៍អន្ដរជាតិ ប៉ុន្ដែធ្វើនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ កញ្ញានឹងចូលរួមព្រឹត្ដិការណ៍នេះ ហើយក្រោយមកក៏រវល់ខ្លាំងនឹងការងារBA និងចូលរួមព្រឹត្ដិការណ៍ផ្សេងៗទៀតតាំងនៅក្នុងស្រុក និងលើឆាកអន្ដរជាតិ ព្រោះលិខិតខ្លះបានទទួលរួចហើយ។

ទោះជាយ៉ាងបញ្ហាការងារមមាញឹកខ្លាំងនេះ មិនមែនជាហេតុធ្វើឲ្យកញ្ញារត់ទៅតាំងសមាធិ និងរៀនធម៌នោះទេ ផ្ទុយទៅវិញកញ្ញាបានបួស សមាធិ និងរៀនធម៌ច្រើនលើកមកហើយ ដើម្បីឲ្យផ្លូវចិត្ដបានស្ងប់ និងបានយល់ដឹងបន្ថែមពីដំណើរជីវិតតាមបែបព្រះពុទ្ធសាសនា។ ក្រោយបញ្ចប់ស្នាក់នៅវត្ដ ដើម្បីរៀនធម៌ សមាធិ និងជួយកិច្ចការក្នុងវត្ដមួយចំនួននៅខេត្ដសៀមរាប កញ្ញាថា បានធ្វើឲ្យប្រាជ្ញាស្មារតីរបស់កញ្ញាកាន់តែភ្លឺថ្លា ហើយធ្វើការបានកាន់តែច្រើន និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ក្រៅពីធ្វើជាBA ឲ្យក្រុមហ៊ុនទូរសព្ទដៃSumsung ដោយមានពិធីជួបជាមួយហ្វេនៗកាលពីល្ងាចមិញ តារាសម្ដែងស្រី ស៊ីន យូប៊ីន ក៏នៅបន្ដកុងត្រាក្នុងនាមជាBA ឲ្យក្រុមហ៊ុន និងផលិតផលមួយចំនួនទៀតដូចជា៖ Pedro, Calvinklien, Fendi, Casa, T-one, Samsung Smart Phone, Samsung electronics, Rejuvinus, MG, Chipmong Mall និង Chipmong Land ព្រមទាំងក្រុមហ៊ុនដែលមានប្រេនធំៗជាច្រើនទៀត៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី