មោទនភាពជាតិ! ផលិតនៅកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក!

  • 2025-02-10 05:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្នែករថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA (Cambodia) PLC បានធ្វើពិធីសម្ពោធជាផ្លូវការរថយន្តស៊េរីថ្មីឆ្នាំ2025 ទៅលើរថយន្តប្រភេទ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង Ford Territory ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia លោកស្រី Bridgette Walker ភារធារី ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី នីរ៉ាម៉ុន សិរិគៀតធីគុល (Mrs. Niramon Sirikiatikul) ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 3,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ - The Premier Center Sen Sok ។

រោងចក្រផលិតរថយន្ត Ford ត្រូវបានដំណើរការជាលើកដំបូង នៅឆ្នាំ ២០២២ លើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្រិតដំឡើង CKD ។ ថ្មីៗនេះ ក្រុមហ៊ុនបានបន្ថែមទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារសហរដ្ឋអាមេរិក និងធ្វើទំនើបកម្មលើសង្វាក់ផលិតកម្ម កម្រិត IKD-1 ដោយពង្រីកផ្ទៃដីសរុបរហូតដល់ ១២ ហិកតា ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចផលិតរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ខ្ញុំបាទ មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនៃប្រភេទ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង Ford Territory ស៊េរីឆ្នាំ២០២៥ នៅ The Premier Centre Sen Sok ដែលរថយន្តទាំងនេះ ត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតសស្តង់ដារពិភពលោក ។”

លោក ងន សាំង បានមានប្រសាសន៍បន្ថែមថា៖ “យើងខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលយើងខ្ញុំបានរួមចំណែកក្នុងការបង្កើតនូវប្រវត្តសាស្រ្តថ្មីសម្រាប់ប្រទេសជាតិ ដែលក្នុងចំណោមប្រទេសផ្សេងៗនៅលើពិភពលោក យើងអាចមានសមត្ថភាព ក្នុងការផលិតរថយន្តដោយផ្ទាល់ ហើយយើងក៏ជាក្រុមហ៊ុនដំបូងគេបង្អស់ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិពី សមាគមវិស្វករយានយន្តអន្តរជាតិ (Society of Automotive Engineers) ទៅលើលេខតួរថយន្តដែលបានផលិតនៅប្រទេសកម្ពុជា (Made-In-Cambodia)។ សមិទ្ធិផលនេះមិនអាចកើតមានឡើងបាននោះទេ ប្រសិនបើគ្មានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ យើងខ្ញុំ សូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលដែលបានផ្តល់ការលើកទឹកចិត្ត ដល់ការវិនិយោគ និងបានជួយគាំទ្រឱ្យ ក្រុមហ៊ុនយើងខ្ញុំ បាននាំយកការផលិតរថយន្តលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា។”

លោកស្រី នីរ៉ាម៉ុន សិរិគៀតធីគុល (Mrs. Niramon Sirikiatikul) ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ក្នុងនាមតំណាងអោយក្រុមហ៊ុន Ford និង លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company ពិតជារំភើបណាស់ដែលបានចូលរួមកម្មវិធីនារាត្រីនេះ ដើម្បីអបអរសាទរនូវរថយន្ត Ranger និងរថយន្ត Everest ដែលផលិតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយមោទនភាព។ នេះគ្រាន់តែជាការចាប់ផ្តើមនៃសក្ខីភាពមួយចំពោះភាពជាដៃគូដ៏អស្ចារ្យរវាងក្រុមហ៊ុន Ford និង RMA Cambodia ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នាចំពោះទីផ្សារដ៏មានសក្តានុពលនេះ និងគុណភាពលំដាប់ពិភពលោករបស់ប្រជាជនកម្ពុជា។ លេខតួរថយន្ត ផលិតនៅប្រទេសកម្ពុជា (Made-In-Cambodia) គឺជាចំណុចសំខាន់នៃការផលិត និងការវិនិយោគដ៏សំខាន់មួយនៅក្នុងអនាគតរបស់កម្ពុជា ដែលវាបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច និងបង្ហាញពីសក្តានុពលនៃគុណភាពរបស់ប្រជាជនកម្ពុជា។ យើងមានមោទនភាពជាពន់ពេក ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។”

លោកស្រី Bridgette Walker ភារធារី ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមអបអរសាទរដល់ក្រុមហ៊ុន RMA Cambodia ចំពោះសមិទ្ធិផលដ៏អស្ចារ្យនេះ ក្នុងរយៈពេលជាង 33 ឆ្នាំមកនេះ។ ក្រុមហ៊ុន Ford ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលមានការអនុលោមតាមកម្រិតស្តង់ដារខ្ពស់ ហើយបច្ចុប្បន្ន Ford បានជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាអស់រយៈពេល 6 ឆ្នាំចុងក្រោយនេះ ហើយនេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយរបស់ RMA និងជាសក្ខីភាពនៃការទទួលស្គាល់រថយន្តដែលមានគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្ត និងសេវាកម្មដ៏ឥតខ្ចោះ ដែលនាំអោយក្រុមហ៊ុន Ford ក្លាយជាក្រុមហ៊ុនដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងពិតមានមោទនភាពដែលឃើញអាជីវកម្មអាមេរិកដូចជា ក្រុមហ៊ុន Ford ទទួលស្គាល់ទៅលើស្តង់ដារគុណភាពក្នុងទីផ្សារប្រទេសកម្ពុជា ហើយតំណាងអោយទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់យើង ដើម្បីនាំមកនូវភាពរុងរឿងដល់ចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងកម្ពុជា។”

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍យ៉ាងមានអត្ថន័យសម្រាប់កិច្ចបើកកម្មវិធីថា៖ “សម្រាប់មនុស្សម្នាក់ដែលមានអាយុ 100 ឆ្នាំ អាចចាត់ទុកថាជាមនុស្សដែលមានសុខភាពល្អ និងសំណាងល្អ ហើយអាយុ 100 ឆ្នាំនេះប្រសិនបើគិតជាមនុស្សគឺមិនមានច្រើនទេ ដោយឡែកក្រុមហ៊ុន Ford Motor Company ពេលនេះគឺមានអាយុ 122 ឆ្នាំហើយ។ នៅក្នុងឆ្នាំ1903 នៅមហាវិថី Mark Avenue, Detroit, រដ្ឋ Michigan, សហរដ្ឋអាមេរិក លោក Henry Ford បានផ្តល់ជូនសហរដ្ឋអាមេរិក និងមនុស្សជាតិទាំងមូលនូវរថយន្ត សម្រាប់ជីវភាព កែប្រែសេដ្ឋកិច្ចគ្រួសារ និងសង្គមរបស់អាមេរិក និងពិភពលោកទាំងមូល។ លោក Henry Ford បានផ្តល់ជូននូវរថយន្តដែលមានតម្លៃសមរម្យ គុណភាពល្អ មានលក្ខណៈសន្សំសំចៃខ្ពស់ និង អាចជឿទុកចិត្តបាន។ អ្វីដែលគ្រាន់តែជាការចាប់ផ្ដើមដ៏តូចមួយរបស់លោក Henry Ford បានក្លាយទៅជាគំរូនៃឧស្សាហកម្មរថយន្តពិភពលោកទាំងមូល។ ចាប់តាំងពីរថយន្ត Ford ផលិតដំបូងនៅឆ្នាំ1896 Ford បានផលិតរថយន្តមួយតូចដូច រទេះគោយើងអញ្ចឹង គ្រាន់តែមានកង់កៅស៊ូបួន ហើយអត់មានដំបូលទេ ហើយវាជាកូនមានម៉ាស៊ីន ហើយរថយន្តនេះ បើគិតពីឆ្នាំ 1896 គឺមានអាយុកាលលើស 122 ឆ្នាំទៅហើយ ដែលរថយន្តនោះគឺ Ford Model T ដែលល្បីល្បាញទូទាំងពិភពលោក ហើយមកទល់បច្ចុប្បន្ននេះ Ford បានដាក់សម្ពោធរថយន្តប្រភេទថ្មីមួយទៀតគឺ Ford Territory កំពុងតែល្បីល្បាញទូទាំងពិភពលោក ហើយកម្ពុជាមានភ័ព្វសំណាងធ្វើជាម្ចាស់ផ្ទះសម្រាប់រថយន្តនេះ សូមចូលរួមអបអរសាទរ។”

ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍បន្ថែមថា៖ “ពិធីសម្ពោធជាប្រវត្តិសាស្ត្រនារាត្រីនេះ Ford ទទួលបានការអនុញ្ញាតពីស្ថាប័នសមាគមវិស្វករយានយន្តអន្តរជាតិ ដែលហៅថា Society of Automotive Engineers ដែលផ្តល់នូវលេខតួមួយ ហើយលេខតួនេះគឺមានសារៈសំខាន់ក្នុងការបញ្ជាក់ថា ផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហការរវាង រាជរដ្ឋាភិបាល និងក្រុមហ៊ុន RMA នេះ បានផ្ដល់នូវការងារឲ្យយុវជនខ្មែរផ្ទាល់ជិត 500 នាក់ បានផ្តល់ឱកាសការងារជាច្រើនដល់សេវាគាំទ្រ រាប់ពាន់រាប់ម៉ឺនទូទាំងប្រទេស បានផ្តល់នូវរថយន្តដែលមានតម្លៃសមរម្យជាងពីមុន បើសិនជាប្រៀបធៀបជាមួយនឹងការនាំចូល បានបង់ពន្ធជូនរដ្ឋាភិបាលត្រឹមត្រូវ ដែលរដ្ឋាភិបាលយកពន្ធ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសដូចជា ការអភិវឌ្ឍសាលារៀន ផ្លូវថ្នល់ សុខាភិបាល និងបានបណ្តុះបណ្តាលយុវជន យុវនារីកម្ពុជា អោយមានជំនាញច្បាស់លាស់។ ជាចុងក្រោយជាមួយនឹង សារអបអរសាទររបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវេទិកាលរាត្រីនេះ ខ្ញុំសារជាថ្មី សូមសំដែងនូវការអបអរសាទរជាលក្ខណៈបុគ្គល ហើយក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះ Ford និង RMA និងជាពិសេស សូមអរគុណដល់អតិថិជន Ford ក្នុងការគាំទ្រ ហើយសូមបន្តគាំទ្រផលិតផល Ford បន្តទៀត។”

រថយន្ត Ford Ranger និង Ford Everest ដែលបច្ចុប្បន្ននេះ គឺជារថយន្តដែលផលិតនៅប្រទេសកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក។ គ្រប់ដំណាក់កាលនីមួយៗនៃការផលិតរថយន្ត គឺត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ដោយអនុឡោមតាមកម្រិតស្តង់ដារ ISO 9001:2015 និងស្តង់ដារកម្រិត ISO 14001:2015 ដែលត្រូវបានទទួលស្គាល់ជុំវិញពិភពលោក។

នៅក្នុងសង្វាក់ផលិតកម្មរថយន្ត Ford គឺផ្តោតសំខាន់ទៅលើ គុណភាព បច្ចេកវិទ្យាទំនើប និងកម្រិតស្តង់ដារដូចគ្នាតែមួយ មិនថារថយន្តផលិតក្នុងប្រទេសណានោះទេ ក្រុមហ៊ុន Ford តែងតែរក្សាគុណភាព និងសុវត្ថិភាព កម្រិតស្តង់ដារពិភពលោក។ វត្តមានរបស់រោងចក្រដំឡើងរថយន្តFord បានទាក់ទាញគម្រោងវិនិយោគរបស់ក្រុមហ៊ុនដំឡើងរថយន្ត និងឧស្សាហកម្មប្រហាក់ប្រហែលផ្សេងៗទៀតចូលមកកាន់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ រោងចក្រនេះក៏បានបង្កើតឱកាសការងារដែលមានប្រាក់បៀរវត្សខ្ពស់ កាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ និង ចូលរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

ពិសេសជាងនេះទៅទៀត រថយន្ត Ford Ranger និងរថយន្ត Ford Everest មានបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា Zone-Lighting ដែលអាចបំភ្លឺជុំវិញរថយន្ត ប្រព័ន្ធកាមេរ៉ា 180 ដឺក្រេ ប្រព័ន្ធ SYNC4A ជំនាន់ថ្មីដែលមានភាពងាយស្រួលប្រើប្រាស់ជាងមុន និងអេក្រង់ Off-Road ថ្មីសម្រាប់តាមដាន និងផ្ទៀងផ្ទាត់ព័ត៌មានបើកបរនៅពេលបើកបរផ្លូវឧបសគ្គ និងរក្សានូវប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដូចជា ប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ ប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅពេលថយក្រោយ និង ប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

ជាសមិទ្ធិផល ដែលបានមកពី ការផលិតរថយន្តក្នុងស្រុក ជាមួយនឹង កម្រិតស្តង់ដារពិភពលោក សម្រាប់ ប្រជាពលរដ្ឋកម្ពុជា និង ជាពិសេស សម្រាប់អតិថិជន Ford, រថយន្ត Ford នឹងមានតម្លៃថ្មីដូចតទៅ៖

សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើរថយន្តFord សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

 សាខាព្រះមុនីវង្ស 078 999 773

 សាខាទឹកថ្លា 095 939 939

 សាខាទូលសង្កែ 078 935 935

 សាខាជ្រោយចង្វារ 017 999 027

 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999

 សាខាបឹងបៃតង 099 999 747

 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357

 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

អត្ថបទពេញនិយម
អត្ថបទថ្មី