សេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីឧបទ្ទវហេតុអគ្គីភ័យឆាបឆេះរថយន្ត Range Rover និង Defender
- 2025-02-10 12:58:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីឧបទ្ទវហេតុអគ្គីភ័យឆាបឆេះរថយន្ត Range Rover និង Defender
ចន្លោះមិនឃើញ
ជាបឋម ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំ សូមសម្តែងនូវសេចក្តីសោកស្តាយចំពោះករណីអគ្គីភ័យកន្លងមកលើរថយន្តម៉ូដែល Range Rover និង Defender នៅកម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំសូមបញ្ជាក់ថារថយន្តដែលទទួលរង អគ្គីភ័យឆាបឆេះកន្លងមកមិនមែនជារថយន្តដែលបានជាវពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលដោយផ្ទាល់ពីរោងចក្រនៅប្រទេសអង់គ្លេស។
ដូចនេះដើម្បីសុវត្ថិភាពរបស់លោកអ្នក ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំសូមស្នើសុំឲ្យសាធារណជនគ្រប់រូបមេត្តាធ្វើការពិចារណាឲ្យបានល្អិតល្អន់ទៅលើប្រភពដើមរបស់រថយន្តមុននឹងធ្វើការបញ្ជាទិញ និងមកទទួលសេវាថែទាំរថយន្តឱ្យបានទៀតទាត់ពីយានដ្ឋានរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលមានការទទួលស្គាល់ និងបណ្តុះបណ្តាលត្រឹមត្រូវពីរោងចក្រនៅប្រទេសអង់គ្លេស ដើម្បីជៀសវៀងហានិភ័យខាងលើ។
អាស្រ័យហេតុនេះ សូមសាធារណជនគ្រប់រូប មេត្តាជ្រាបជាព័ត៌មាន។
ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)