របួស​ខ្សែការពារ​ច្រើន Real Madrid នឹង​ប្រើ​ប្រព័ន្ធ​ការពារ​៤​នេះ​ ប៉ះ Man City ​

  • 2025-02-11 04:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​ប្រកួត​ជើង​ទី​១​​វគ្គ​ Play Off នៃ​ពាន​រង្វាន់ UEFA Champions League នឹង​ចាប់​ផ្ដើម​នា​យប់​ថ្ងៃ​ទី​១១ ឈាន​ចូល​ថ្ងៃ​ទី​១២​​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ​នេះ​ ខណៈ​ដែល​គូ​ពិសេស​​រវាង Real Madrid និង​ Manchester City នឹង​ចាប់​ផ្ដើម​វេលា​ម៉ោង​៣​យប់​រំលង​អាធ្រាត្រ​​នៅ​ទឹក​ដី​របស់​មេឃ​ខៀវ​មុន​ មុន​ហោះ​ទៅ​ប៉ះ​គ្នា​ជើង​ទី​២​នៅ​ដី​របស់​ Real Madrid នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​៣​ដូច​គ្នា​។

ក្នុង​ជំនួប​នេះ​ដោយ​សារ​តែ Real Madrid មាន​បញ្ហា​របួស​ច្រើន​ពិសេស​នៅ តំបន់​ការពារ​តែ​ម្ដង ដូច្នេះ​លោក Carlo Ancelotti ​នឹង​សម្រេច​ចិត្ត​ថា នឹង​ជ្រើស​​រើស​កីឡាករ​៤​នាក់​នេះ​ដាក់​ឲ្យ​លេង​នៅតំបន់​ការពារ​ក្នុង​នោះ​គឺ​​ការពារ​កណ្ដាល Aurelien Tchouameni ចាប់​ដៃ​គូ​ជា​មួយ​ Raul Asencio ខណៈ​ការពារ​ស្លា​ប​​ស្ដាំ​​នឹង​ប្រើ​កីឡាករ​ Ferland Mendy ខណៈ​ស្លាប​ស្ដាំ​នឹង​ដាក់ Fran García ។

ក្នុង​នោះ​នឹង​ប្រើ​អ្នក​ចាំ​ទី​ Thibaut Courtois ដដែល​ ស្រប​ពេល​ដែល​ Valverde នឹង​ដាក់​ឲ្យ​នៅ​កណ្ដាល​ដដែល​។ នៅ​តំបន់​បម្រើ​ការពារ​​នេះ​មាន​ពី​រនាក់​អាច​ដាក់​​ឲ្យ​ចាប់​ដៃ​គូ​​​ជាមួយ Valverde​ បាន​គឺ​មាន Camavinga និង Dani Ceballos ។ ចំណែក​ឯ​បម្រើ​ខាង​លើ​គឺ​​នៅ​តែ​មាន​៣​ដដែល Rodrigo , J.Bellingham, ចាប់​ដៃ​គូ​ជាមួយ Vinisius Junior និង​ដាក់​ប្រយុទ្ធ​ទោល​ Mbappe ។

សូម​បញ្ជាក់​ថា Real Madrid របួស​ខ្សែការពារ​សំខាន់​ៗ​មានD.Alaba , A.Rudiger , Eder Militao និង Dani Carvajal ជា​ដើម​៕ ​​

មួយ ហ៊ា

អត្ថបទថ្មី