តាំង​ពី Amorim ​​មក​បិសាច​ក្រហម Sportin​g លេង​មិនដែល​ឈ្នះ​នៅ UCL

  • 2025-02-12 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sporting Lisbon ​បាន​បរាជ័យ ​ផ្ទួន​​ៗក្នុង​ចំណោម ៥​ប្រកួត​ចាញ់​៤​ និង​ស្មើ​១ នៅ UEFA Champions League បន្ទាប់​ពី Ruben Amorim បាន​ចាកចេញ​ ដើម្បី​មក​កាន់ បិសាច​ក្រហម Manchester United ។

ក្នុង​កំឡុង​ដែល Amorim ស្នាក់​នៅ Sporting អាច​ថា​ជា​ក្រុម​ដ៏​ខ្លាំង​​មួយ​នៅ UEFA Champions League ​នា​រដូវ​កាល​នេះ​ ដោយ​ពួក​គេ​បាន​បង្ហាញ​ភាព​ខ្លាំង​មិនដែល​ចាញ់​ឡើយ​កាល ៤​ប្រកួត​ដំបូងក្នុង​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​នោះ​ឈ្នះ ៣​ស្នើ​១​ ហើយ​ជ័យជម្នះ​ដ៏​អស្ចារ្យ​បំផុត​នោះ​គឺ​​យក​ឈ្នះ Manchester City ៤-១​។ ​អ្វី​ៗ​ត្រូវ​បាន​​ប្រែប្រួល​បន្ទាប់​ពី​ពួក​គេ​​បាន​បាត់​បង់​អ្នក​ចាត់​ការ​ដ៏​ឆ្នើម​ម្នាក់​ដែល​​សម្រេច​ចិត្ត​មក​កាន់ ជា​អ្នក​ដឹក​នាំ​របស់​បិសាច​​ក្រហម​។ គិត​ចាប់​ពី​ការ​ចាក​ចេញ​របស់ Amorim ក្លិប​របស់​​ព័រទុយហ្គាល់​១​នេះ​លេង UCL មិនទាន់​ឈ្នះ​គេ​សូម្បី​១​ប្រកួត​ឡើយ ក្នុង​នោះ​ចាញ់​៤ និង ស្មើ​១ ។ នេះ​បូក​ទាំង​ការ​ប្រកួត​​ដែល​ចាញ់ Dortmund ៣-០ កាល​ពី​ថ្ងៃ​ទី​១១ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ផង​ដែរ​។

​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ជើង​ទី​២​ម្ដង​ទៀត​នៅ​ទឹក​ដី​របស់ ​Dortmund វិញ​ម្ដង​គឺ​លេង​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដើម្បី​ស្វែងរក​អ្នក​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UCL ៕​​

មួយ ហ៊ា