Virgil Van Dijk ថា Everton លេងដូចនៅវគ្គផ្ដាច់ព្រ័ត្រ Cup
- 2025-02-13 01:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Virgil Van Dijk ថា Everton លេងដូចនៅវគ្គផ្ដាច់ព្រ័ត្រ Cup
ចន្លោះមិនឃើញ
Everton តាមបានស្មើនៅចុងម៉ោង ២-២ ជាមួយក្រុមហង្សក្រហម Liverpool ក្នុងការប្រកួតបង្គ្រប់សប្ដាហ៍ទី២៤ នៃ English Premier League ក្នុងការប្រកួតដែលបញ្ចប់ទៅដោយលទ្ធផលនេះ Virgil Van Dijk ខ្សែការពាររបស់ក្លិបហង្សក្រហមបាននិយាយថា ម្ចាស់ផ្ទះលេងដូចជាផ្ដាច់ព្រ័ត្រ Cup យ៉ាងដូច្នេះដែរ។
កីឡាករដដែលបានបន្ថែមថា គ្រប់គ្នាបានដឹងហើយថា ការប្រកួតនេះគឺសំខាន់ដូចគ្នាសម្រាប់ក្រុមទាំងពីរ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ Everton បានបង្ហាញឲ្យឃើញថា ពួកគេលេងពោរពេញបានល្អ និងប្រុងប្រយ័ត្នគ្រប់ពេល។ ពួកគេបានលេងដោយបង្កើតផលវិបាកសម្រាប់ Liverpool នៅគ្រប់វិនាទី។ Virgil Van Dijk គិតថា ការប្រកួតនេះអាចថាជាការប្រកួតដ៏ល្អបំផុតរបស់ Everton ព្រោះពួកគេបានបង្ហាញពីឆន្ទៈប្រឹងប្រែងនៅគ្រប់វិនាទីនៅលើទីលាន។
សូមបញ្ជាក់ថា ក្រោយពេលបញ្ចប់លទ្ធផល២-២ Everton មានតែ២៧ពិន្ទុប៉ុណ្ណោះ ហើយនៅប្រកៀកតំបន់កាត់ចោល ដោយស្ថិតនៅលេខ១៥ ខណៈលេខ១៦ គឺ West Ham ដែលមាន២៧ពិន្ទុដូចគ្នា ស្របពេលដែលលេខ១៧ Wolverhampton មាន១៩ពិន្ទុស្ថិតនៅលេខ១៧។ ចំណែកឯ Liverpool ពួកគេមាន៥៧ ពិន្ទុស្ថិតនៅលេខ១ តាមពីក្រោយដោយ Arsenal ដែលមាន ៥០ពិន្ទុក្នុងតារាង English Premier League ៕