Vinicius ៖ ខ្ញុំសង្ឃឹមថា នឹងអាចក្លាយជា Ronaldo ទី២នៅ Real Madrid...
- ព្រហស្បតិ៍, 13 កុម្ភៈ 2025 03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vinicius ៖ ខ្ញុំសង្ឃឹមថា នឹងអាចក្លាយជា Ronaldo ទី២នៅ Real Madrid...
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Vinicius Jr សង្ឃឹមថា ខ្លួនរបស់គេ នឹងអាចក្លាយជា Ronaldo ទី២ថ្ងៃណាមួយនៅ Real Madrid តាមរយៈការឈ្នះបានដូចនិង Idol របស់ខ្លួន។
ជាការពិតប្រិយមិត្តពិតជាបានដឹងហើយថា ពេលនេះ Vinicius កំពុងតែបង្ហាញពីភាពលេចធ្លោមួយនៅ Real Madrid ហើយគេជាខ្សែប្រយុទ្ធដែលបានចាត់ទុក Ronaldo ជា Idol របស់ខ្លួនផងដែរ។ គេសង្ឃឹមថា ថ្ងៃណាមួយនឹងអាចឈ្នះពានបានច្រើនដូច Idol របស់ខ្លួនធ្វើបានកាលនៅជាកីឡាកររបស់ Real Madrid យ៉ាងដូច្នេះដែរ។
កីឡាករដដែលបន្ថែមទៀតថា រូបគេធ្លាប់បាននិយាយគ្នាយ៉ាងច្រើនជាមួយ Ronaldo ។ ក្នុងនាមជា Idol និងជាអតីតកីឡាករ Real Madrid ដែរនោះ Ronaldo បានផ្ដល់ដំបូន្មានយ៉ាងច្រើនមកកាន់ខ្លួន ព្រមទាំងបានលើកទឹកចិត្តថា រូបគេនឹងអាចធ្វើបាននៅថ្ងៃណាមួយជាក់ជាមិនខានឡើយ៕