ត្រៀមលុយទៅសៀមរាបឱ្យហើយទៅ មានតម្រុយ អង្គរសង្ក្រាន្ត២០២៥ វិលវិលហើយ

  • 2025-02-14 02:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយខកប្រារព្ធធ្វើឡើងមួយឆ្នាំកាលពីឆ្នាំ២០២៤ ឆ្នំាំនេះគឺមានតម្រុយថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ នឹងត្រលប់មកវិញ ត្បិតផេកផ្លូវការទើបបង្ហោះកាលពីថ្មីៗនេះ។

ផេកផ្លូវការ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានបង្ហោះថា “១៤ កុម្ភៈ ហើយ! #២ខែទៀត ដល់ #អង្គរសង្រ្កាន្ត ល្មម #AS25”។ ដែលការបង្ហោះនេះធ្វើឱ្យមានការផុសផុរចាប់អារម្មណ៍ like comment share យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។

សូមរំលឹកឡើងវិញថា ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» ចាប់ផ្ដើមប្រារពតាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣ ដោយបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរ។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។

គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម៕

អត្ថបទ៖ កុសល

អត្ថបទថ្មី