អស្ចារ្យណាស់ អូអុិឈិបាននាំអតិថិជនមានសំណាងឈ្នះរង្វាន់ធំទៅកាន់ប្រទេសជប៉ុន
- 2025-02-17 05:36:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់ អូអុិឈិបាននាំអតិថិជនមានសំណាងឈ្នះរង្វាន់ធំទៅកាន់ប្រទេសជប៉ុន
ចន្លោះមិនឃើញ
ជាមួយរង្វាន់ក្នុងក្តីស្រមៃ ជាមួយនឹងបទពិសោធន៍ថ្មី កាលពីពេលថ្មីៗនេះ តែបៃតងអូអុិឈិបាននាំអតិថិជនមានសំណាងរបស់ខ្លួនទៅកម្សាន្តនៅប្រទេសជប៉ុនដែលធ្វើដំណើរទៅកាន់ទីក្រុងធំៗដូចជាទីក្រុង ក្យូតូ យ៉ាម៉ាណាស៊ី និងទីក្រុងតូក្យូ ដែលមានរយៈពេល ៦ ថ្ងៃ ៥ យប់ ចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ ដល់ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រទេសជប៉ុន គឺជាប្រទេសមួយដែលស្ថិតនៅក្នុងក្តីសុបិន្តរបស់មនុស្សជាច្រើន ដែលក្នុងចំណោមនោះក៏មានអតិថិជនមានសំណាងរបស់តែបៃតងអូអុិឈិផងដែរ ពួកគេប៉ងទៅលេងជាយូរមកហើយជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ ហើយអូអុិឈិបានសម្រេចក្តីស្រមៃមួយនេះ។
ពួកគាត់ចំណាយពេលវេលាយ៉ាងរីករាយបំផុតជាមួយនឹងបទពិសោធន៍ដែលមិនអាចបំភ្លេចបានដូចជាការដើរទស្សនា ប្រាសាទ និងព្រះវិហារបុរាណដូចជា ហ្វូស៊ីមី អ៊ីណារី និង គីនកាគឺជី (Golden Temple) ដែលជាទីកន្លែងវប្បធម៌ និង អរិយធម៌របស់ជប៉ុន បន្ថែមពីនេះទៅទៀត ពួកគាត់បានទៅលេងកន្លែងកម្សាន្តជាច្រើនដូចជាស្ពានយោល មីស៊ីម៉ា ប្រវែង ៤០០ម៉ែត្រ សួនកម្សាន្តឌីសនីស៊ី ការជិះទូកលេងកម្សាន្តនៅបឹងអាស៊ី ការជិះកន្រ្តកខ្សែកាបនៅជ្រលងអូវ៉ាគូដានី (ជ្រលងភ្នំភ្លើង) និងបទពិសោធន៍ជិះរថភ្លើង ស៊ីនកានសែនល្បឿងលឿនជាងគេទៀតផង។ អ្វីដែលកាន់តែពិសេស អតិថិជនរបស់អូអុិឈិបានជួបបទពិសោធន៍អាកាសធាតុត្រជាក់ដល់សូន្យអង្សា ហើយពួកគេបានឃើញទិដ្ឋភាពព្រិលធ្លាក់ជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេ។ ក្រៅពីនេះ អតិថិជនរបស់អូអុិឈិបានញ៉ាំអាហារជប៉ុនឆ្ងាញ់ៗ ស្នាក់នៅសណ្ឋាគារប្រណិតផ្កាយ៥ និងទិញទំនិញនៅតំបន់ប្រជុំជនក្នុងទីក្រុងតូក្យូថែមទៀតផង។
អតិថិជនមានសំណាងរបស់តែបៃតងអូអុិឈិពិតជារំភើប និងរីករាយនឹងដំណើរកម្សាន្តដ៏អស្ចារ្យ។ ពួកគាត់អរគុណអូអុិឈិដែលបានផ្តល់បទពិសោធន៍ដែលមិនធ្លាប់មានមួយនេះ ហើយពួកគាត់នឹងបន្តគាំទ្រអូអុិឈិ ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តបែបនេះទៀត។ ដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់ប្រទេសជប៉ុនរបស់តែបៃតងអូអុិឈិបានបញ្ចប់ សកម្មភាពពិសេសៗបែបនេះនឹងត្រលប់មកជាថ្មីម្តងទៀត ដោយគ្រាន់តែញ៉ាំតែបៃតងអូអុិឈិ ហើយសូមតាមដានហ្វេសបុកផេក Oishi Drink Station រង្វាន់ជាច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នក។