ស្តារបាកស៍កម្ពុជាប្រារព្វខួបលើកទី ១០ ជាមួយនឹងការបើកសម្ពោធសាខាទី៥០ និងការសហការជាមួយវិចិត្រករក្នុងស្រុក

  • 2025-02-17 08:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៤កុម្ភៈ ឆ្នាំ២០២៥៖ ជាមោទនភាព ស្តារបាកស៍កម្ពុជា ប្រារព្វខួបអនុស្សាវរីយ៍លើកទី១០ ដែលនេះជាសមិទ្ធផលដ៏សំខាន់ចម្បងមួយ ចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការនៃសាខាទី១ របស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៥មក។ ក្នុងឱកាសសាទរនេះផងដែរ ក្រុមហ៊ុនស្តារបាកស៍កម្ពុជា ក៏បានធ្វើការដាក់សម្ពោធសាខាទី ៥០ របស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានឈ្មោះថា Starbucks Reserve™ Diamond ស្ថិតនៅទីក្រុងកោះពេជ្រ ដែលនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

អំពី Starbucks Reserve™ Diamond

ផ្លាកសញ្ញា Starbucks Reserve តំណាងឱ្យចំណុចកំពូលនៃដំណើររបស់កាហ្វេស្តារបាកស៍ ដែលផ្ដល់ជូននូវប្រភេទគ្រាប់កាហ្វេដែលកម្រនិងប្រណីតត្រូវបាននាំចូលពីបណ្ដាប្រទេសនៅជុំវិញសាកលលោក។ នៅ Starbucks Reserve™ Diamond ថ្មីនេះ អតិថិជននឹងទទួលបាននូវបទពិសោធន៍ដ៏រំភើប រួមមានគ្រាប់កាហ្វេពិសេស ជាមួយនំដុតថ្មីៗ (Bake-in Pastry) ដែលត្រូវបានរៀបចំទុកជាស្រេច និងផលិតផលប្រណីតៗផ្សេងទៀត។

ការរចនាហាងកាហ្វេ ក៏បានរួមបញ្ចូលនូវវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ប្រទេសកម្ពុជា ទាញយកភាពច្នៃប្រឌិតចេញពីរចនាបទស្ថាបត្យកម្មខ្មែរបែបប្រពៃណី។ ចំណែកឯផ្នែកខាងក្នុងនៃសំណង់ អតិថិជននឹងទទួលបានបានអារម្មណ៍ទាក់ទាញពិសេសមួយ ជាមួយនឹងគំនូររូបមច្ឆាសាយរិនផ្ដិតជាប់នឹងជញ្ជាំង ដែលនេះជារូបតំណាងឱ្យការរួបរួមប្រកបដោយសុខុដុមរមនា រវាងអត្តសញ្ញាណនៃស្តារបាកស៍សកលជាមួយនឹងទម្រង់សិល្បៈដ៏អស្ចារ្យ។

ការសហការទម្រង់ស្នាដៃសិល្បៈជាមួយ LISA MAM និង PEAP TARR

ដើម្បីជាការសាទរនៃដំណើរប្រតិបត្តិការមួយទសវត្សមកនេះ ស្តារបាកស៍កម្ពុជា បានធ្វើការសហការជាមួយនឹងវិចិត្រករដ៏ល្បីក្នុងស្រុក គឺ LISA MAM និង PEAP TARR ដើម្បីធ្វើការផ្សព្វផ្សាយអំពីដបទឹក និងកែវទឹក ម្រាប់ខួបលើកទី១០ឆ្នាំនេះ។ ការរចនានៃផ្ទាំងគំនូរលើជញ្ជាំងនេះ ត្រូវបានទាញយកភាពច្នៃប្រឌិតចេញពីរូបមច្ឆាសាយរិននៅ Starbucks Reserve™ BKK ដែលជាសាខាដំបូងនៃ ម៉ាកសញ្ញា Starbucks Reserve™ នៅក្នុងប្រទេសកម្ពុជា ហើយក៏ត្រូវបានរចនាឡើងដោយការសហការពីវិចិត្រករដ៏មានទេពកោសល្យទាំងនេះផងដែរ។

រចនាបទខូឡេកសិនថ្មីនេះ បានរួមបញ្ចូលនូវពណ៌ស្រស់ឆើតឆាយជាច្រើនបន្ថែមទៀត ដែលតំណាងឱ្យភាពជោគជ័យ និងរីកចម្រើននៃបទពិសោធន៍របស់ស្តារបាកស៍ក្នុងវប្បធម៌កាហ្វេនៅប្រទេសកម្ពុជា។

ស្តារបាកស៍

អំពីស្តារបាកស៍កម្ពុជា

ចាប់តាំងពីការចាប់ផ្ដើមកាលពីខែធ្នូ ឆ្នាំ២០១៥មក ស្តារបាកស៍កម្ពុជាបានប្ដេជ្ញាក្នុងការផ្ដល់ជូននូវកាហ្វេមានគុណភាពខ្ពស់ និងសេវាកម្មដែលល្អឈានមុនគេជូនអតិថិជន។ ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ក្រុមហ៊ុនបានធ្វើការពង្រីកអាជីវកម្មបាន ៥០ សាខាទូទាំងប្រទេស ហើយក្លាយជាជម្រើសគោលដៅចម្បងសម្រាប់អតិថិជនអ្នកចូលចិត្តទទួលទានកាហ្វេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្តារបាកស៍កម្ពុជា ធ្វើប្រតិបត្តិការនៅក្រោម ក្រុមហ៊ុន Coffee Concepts (Cambodia) Limited ដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់ Hong Kong Maxim's Group។ ម៉ាកស៊ីមគ្រុប គឺជាដៃគូចម្បងមួយរបស់ ស្តារបាកស៍នៅក្នុងតំបន់អាស៊ី ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជា ឡាវ សិង្ហបុរី វៀតណាម ថៃ ហុងកុង និងម៉ាកាវ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ម៉ាកស៊ីមគ្រុបបានឈានដល់ការបង្កើតហាងកាហ្វេស្តារបាកស៍ដែលមានម៉ាកសញ្ញា ចំនួន ១០០០ ហាងនៅក្នុងតំបន់អាស៊ីខាងកើត។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការស្វែងរកនៅលើគេហទំព័រផ្លូវការ Starbucks Cambodia's official website ឬ តាមដាន @StarbucksCambodia នៅតាមប្រព័ន្ធបណ្ដាញសង្គម។