ក្រុមហ៊ុនសាមសុង បានរៀបចំកម្មវិធី Workshop សម្រាប់ Content Creators ដំបូងគេនៅ កម្ពុជា
- 2025-02-18 03:48:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនសាមសុង បានរៀបចំកម្មវិធី Workshop សម្រាប់ Content Creators ដំបូងគេនៅ កម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុនសាមសុងបានរៀបចំកម្មវិធី Workshop សម្រាប់ Content Creators ដំបូងគេនៅប្រទេសកម្ពុជា ដោយមានការសហការណ៍ជាមួយ Aleph ក្រុមហ៊ុនតំណាងអោយ TikTok កាលពីថ្ងៃទី 15 កុម្ភៈ 2024 ដែលមានការចូលរួមជាច្រើនពី Content Creators នៅក្នុងប្រទេសកម្ពុជា។
Workshop នេះគឺផ្តោតសំខាន់លើគំនិតច្នៃប្រឌិតថ្មី ការផលិតមាតិកា និងបង្កើននូវគុណភាពមាតិការបស់ Content Creators និងមានការបង្ហាញពីការអាប់ដេតថ្មីរបស់ TikTok ផងដែរ។
លើសពីនេះក៍មានការដាក់បង្ហាញនូវ Galaxy S25 Series ដែលជាទូរស័ព្ទ AI ជំនាន់ចុងក្រោយគេរបស់សាមសុង ដែលដូចមានមិត្តយល់ចិត្ត ឬជំនួយការផ្ទាល់នៅជាមួយយើងជានិច្ច។
យើងសង្ឃឹមថានឹងមានកម្មវិធីពិសេសៗជាច្រើនសម្រាប់អ្នកគាំទ្រសាមសុងនៅពេលបន្ទាប់ទៀត។
#GalaxyAI #GalaxyS25Ultra #ExploreGalaxy #GalaxyxTikTok #CreatorWorkshopKH1
ទូរស័ព្ទនេះមានមុខងារ AI ពិសេសៗដូចជា:
Cross App Action (Gemini): ជាមុខងារមួយដែលអាចប្រើប្រាស់ដោយសំឡេងដើម្បីបញ្ជាទៅ កាន់ App ផ្សេងៗបាន។
Audio Eraser: គឺជាមុខងារកាត់សំឡេងរំខានដែលមាននៅក្នុងវីដេអូ ដូចជាសំឡេង Background ចម្រៀង ឬ ខ្យល់ដែលយើងមិនចង់ឱ្យមាននៅក្នុងវីដេអូ។
Auto Trim: គឺជាមុខងារជួយកាត់តវីដេអូដោយ Auto នូវចំណុចណាដែលមើលទៅមិនចាំបាច់ឱ្យ មានក្នុងវីដេអូ។
កាមេរ៉ា: ថតរូបភាព Ultra-Wide Len បានយ៉ាងច្បាស់ជាមួយនឹងទំហំកាមេរ៉ារហូតដល់ 50MP ជាមួយមុខងារ Nightography Video ដែលជួយបង្កើនសមត្ថភាពក្នុងការថត វីដេអូពេលរាត្រីឱ្យ កាន់តែប្រសើរជាងមុន ផ្តល់ពណ៌ ពន្លឺ និងកាត់បន្ថយសំឡេងរំខាន ឬ Noise បានល្អជាងមុនទៀតផង។
កាមេរ៉ាមុខ 12MP: ថតរូបបានច្បាស់ស្អាត រស់រវើក ទោះបីជាស្ថិតក្នុងស្ថានភាពពន្លឺបែប ណាក៏ដោយជាមួយមុខងារ Natural Portrait ដែលបង្កើនគុណភាពនៃការថត Selfie ឱ្យកាន់តែ ប្រសើរជាងមុន និងអាចថត Portrait ដោយកាត់ជាយ Background បានយ៉ាងល្អឥតខ្ចោះ។
អេក្រង់: បំពាក់អេក្រង់កាន់តែធំជាងមុនរហូតដល់ 6.9 អ៊ីញ លើ Galaxy S25 Ultra
Chipset: បំពាក់ដោយ Chipset ជំនាន់ថ្មីដំបូងគេបង្អស់ Qualcomm's Snapdragon 8 Elite 3nm for Galaxy ជាមួយការអាប់ដេត NPU40%, CPU30%, GPU30% ដែលជួយកាត់បន្ថយកម្ដៅបានរហូតដល់ 20%។
មុខងារ Knox Security: រក្សាទុក និងការពារទិន្នន័យផ្ទាល់ខ្លួនដោយសុវត្ថិភាពក្នុង Knox Vault និងការពារពីការ Hack បានល្អទៀតផង។
One UI7: អាចធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការបានរហូតដល់ទៅ 7 ជំនាន់។
AI Select: អាចធ្វើការជ្រើសរើសយកសកម្មភាពណា មួយដើម្បីបង្កើត និងចែករំលែកជារូបភាព GIF ហើយរក្សាទុកបានយ៉ាងងាយស្រួល។
Design: មានរូបរាងស្អាត និងស្តើងជាងមុនរហូតដល់ 15%