ក្រុមហ៊ុន CheckinMe និងធនាគារ PPCBank សហការគ្នាបង្កើនវិសាលភាពដល់ម្ចាស់អាជីវកម្មនៅប្រទេសកម្ពុជា
- 2025-04-11 03:43:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន CheckinMe និងធនាគារ PPCBank សហការគ្នាបង្កើនវិសាលភាពដល់ម្ចាស់អាជីវកម្មនៅប្រទេសកម្ពុជា
ចន្លោះមិនឃើញ
កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន CheckinMe ប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងប្រាក់បៀវត្សរ៍តាមបែបឌីជីថលទំនើបជាងគេនៅកម្ពុជា និងធនាគារ PPCBank ធនាគារដែលផ្តល់ជូននូវសេវាកម្មជាច្រើនប្រភេទ រួមទាំងគណនីសន្សំ ប្រាក់កម្ចី និងធនាគារចល័ត បានសហការគ្នាប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់ជាផ្លូវការ នៅទីតាំងអគារការិយាល័យកណ្ដាលរបស់ធនាគារ PPCBank។
គោលបំណងចម្បងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់លើការជួយសម្រួលប្រតិបត្តិការសេវាប្រាក់បៀវត្សរ៍ និងការគ្រប់គ្រងបុគ្គលិកកាន់តែប្រសើរ សម្រាប់តម្រូវការទាំងបុគ្គល ម្ចាស់អាជីវកម្ម និងសហគ្រាសខ្នាតតូច-មធ្យមនៅកម្ពុជា។
ក្នុងភាពជាដៃគូក្រោមកិច្ចព្រមព្រៀង ក្រុមហ៊ុន CheckinMe និងធនាគារ PPCBank នឹងធ្វើការជំរុញទៅលើគំនិតផ្តួចផ្តើមរួមគ្នាលើផ្នែកសំខាន់ៗដូចជា ជម្រុញវិសាលភាពកិត្តិនាម កិត្តិយសរវាងស្ថាប័នទាំងពីរ ការផ្សព្វផ្សាយសេវាកម្ម ការគាំទ្រគ្នាទៅវិញទៅមក និងសហការក្នុងការការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍អស្ចារ្យផ្សេងៗនាពេលខាងមុខ។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខារវាង លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe និងលោក Lee Jinkyu នាយកប្រតិបត្តិរងធនាគារ PPCBank ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ន និងភ្ញៀវកិត្តិយសជាច្រើនរូប។