Pep ថារដូវកាលនេះប្រកួតច្រើនដល់ថ្នាក់កីឡាករលោកខ្លះលេងពេញ៩០នាទី៣ខែជាប់គ្នា
- 2025-02-19 01:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ថារដូវកាលនេះប្រកួតច្រើនដល់ថ្នាក់កីឡាករលោកខ្លះលេងពេញ៩០នាទី៣ខែជាប់គ្នា
ចន្លោះមិនឃើញ
លោក Pep Guardilola អ្នកចាត់ការរបស់ក្រុមមេឃខៀវ Manchester City បាននិយាយទាក់ទង នឹងការប្រកួតនារដូវកាលនេះមានភាពមមាញឹកខ្លាំង ហើយកីឡាកររបស់លោកខ្លះលេងពេញៗ៩០នាទីលើទីលានដែលមើលទៅមានភាពហត់នឿយច្រើន។
លោកបានបន្ថែមថា រដូវកាលនេះកីឡាករលោកគ្រាន់តែខ្សែការពារលេងពេញៗ៩០នាទី ៤នាក់នោះគឺលេងជាមួយគ្នា៣ខែមកហើយ ។ គិតទៅរឿងនេះមិនមែនកើតឡើងតែក្រុមរបស់លោកទេ Arsenal , Real Madrid ក៏ប៉ះពាល់ដូចគ្នា គឺឃើញថា ការប្រកួតធ្វើឲ្យកីឡាករមានរបួសជាបន្ទាប់ៗ ដែលធ្វើឲ្យកីឡាករមានភាពហត់នឿយច្រើន។ នេះវាមកពីរដូវកាលនេះមានការប្រកួតច្រើនជាងរដូវកាលមុន ដូចដែលបានឃើញស្រាប់។
គេមើលឃើញថា កីឡាករទាំងអស់នារដូវកាលនេះត្រូវធ្វើការប្រកួត UEFA Champions League រូបមន្តថ្មី គឺក្នុងគោលបំណងដើម្បីបង្កើនការប្រកួតឲ្យបានកាន់តែច្រើន។ គិតទៅសម្រាប់តែការប្រកួតវគ្គសន្សំពិន្ទុក្នុង League មួយក្រុមមាន៨ប្រកួតហើយ ក្រុមដែលមិនអាចឡើងទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ ត្រូវបន្តលេង Play off មួយតង់ទៀត ដែលមាន២ប្រកួតបន្ថែមទៀត ដូច្នេះឡើង១០ប្រកួត ហើយបើធៀបនឹងរូបមន្តចាស់គឺមានតែ៦ប្រកួតប៉ុណ្ណោះសម្រាប់វគ្គជម្រុះ ៣២ក្រុមយក ១៦ក្រុមមកធ្វើការប្រកួតបន្ទាប់នោះ៕