Pep មើលឃើញថា Liverpool ពេលនេះគឺពិតជាល្អខ្លាំងណាស់
- 2025-02-24 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep មើលឃើញថា Liverpool ពេលនេះគឺពិតជាល្អខ្លាំងណាស់
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការរបស់ក្រុមមេឃខៀវ Manchester City មើលឃើញថា Liverpol ឥឡូវនេះស្ថិតក្នុងកម្រិតមួយខ្ពស់ និងពិតជាលេងបានល្អខ្លាំងមែនទែន ។ ការលើកឡើងនេះក្រោយពេលក្រុមរបស់លោករងបរាជ័យក្នុងលទ្ធផល២-០ ក្នុងដីរបស់ខ្លួនឯងនៃការប្រកួតសប្ដាហ៍ទី២៧ នៃពានរង្វាន់ English Premier League ។
ពីរគ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបាននៅនាទីទី១៤ និង នាទី៣៧ ដោយកីឡាករ២រូបបោះឲ្យគ្នាស៊ុតម្នាក់ម្ដងគឺ Salah និង Szoboszlai។ ក្រោយការស៊ុត២គ្រាប់នេះ Manchester City មិនអាចតដៃបានសូម្បីតែមួយគ្រាប់ ហើយរក្សាដល់ចប់ការប្រកួត២-០។
ទោះបីជាយ៉ាងណាក្រោយចប់ការប្រកួតអ្នកចាត់ការរបស់ Manchester City មើលឃើញថា ក្នុងការប្រកួតជាមួយ Liverpool នេះក្រុមរបស់ខ្លួនរងសម្ពាធខ្លាំងពីការសង្កត់របស់ក្រុមផ្ញៀវ ទាំងល្បឿន ចង្វាក់នៃការលេង សូម្បីតែភាពស៊ីចង្វាក់គ្នានៅលើទីលានក៏មើលទៅមិនអាចលេងបានល្អដែរ ពិសេសនោះគឺរងការកៀបសង្កត់នៅគ្រប់ពេលពីដៃគូ គេតាម Pressing ជាប់តែម្ដងមិនឲ្យក្រុមរបស់លោកលេងស្រួលឡើយ បន្ថែមលើសពីនេះគឺលឿនខ្លាំងតែម្ដង។ និយាយជារួម Liverpool ពេលនេះគឺពិតជាល្អខ្លាំងណាស់។
គិតទៅក្នុងរដូវកាលនេះ Manchester City មិនអាចយកឈ្នះទៅលើ Liverpool បានទេ ពោលគឺប៉ះគ្នាពីរលើកទាំងជើងទី១ និងជើងទី២ គឺចាញ់ក្នុងលទ្ធផល ២-០ ដូចគ្នា មិនអាចសូម្បីទាត់ចូល Liverpool មួយគ្រាប់៕