គួន ម៉ុម នៅតែចិញ្ចឹមចិត្តរកពេលណាមួយប៉ះ ៣ស្មើទល់ក្រុម យុន ម្ដងទៀត...
- 2025-02-24 03:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួន ម៉ុម នៅតែចិញ្ចឹមចិត្តរកពេលណាមួយប៉ះ ៣ស្មើទល់ក្រុម យុន ម្ដងទៀត...
ចន្លោះមិនឃើញ
គួន ម៉ុម ស្មាត់ល្អរបស់វិសាខា បាននិយាយថា ខ្លួននៅតែចិញ្ចឹមចិត្តរកពេលវេលាទំនេរណាមួយ ដើម្បីសងសឹកទៅលើក្រុម ទុយ កុសល ហៅ យុន ស្រែ ស្រែ ក្នុងជំនួប៣ស្មើក្រៅផ្លូវការ គ្រាន់តែពេលនេះមិនទាន់អាចប៉ះបាន ដូច្នេះរង់ចាំពេលទំនេរដូចគ្នា ដើម្បីណាត់លេង។ ការលើកឡើងនេះក្រោយពេលក្រុមខ្លួនចាញ់វគ្គផ្ដាច់ព្រ័ត្រ តេជោលីគ ក្រោមថ្វីដៃ អង្គរក្ស ៣-០ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ស្មាត់មកពីខាងខេត្តតាកែវបញ្ជាក់ទៀតថា ក្នុងជំនួបនេះត្រូវតែសងសឹក តែពេលនេះពួកយើងនៅជាប់ភារកិច្ចដូចគ្នា ក្រោយចប់តេជោលីគនេះមានភារកិច្ចមួយទៀតប្រហែល១សប្ដាហ៍ ដូច្នេះទំនងជាចង់ភារកិច្ច១សប្ដាហ៍ទៀត នឹងចរចាសាកសួរ យុន ដើម្បីសុំគេប៉ះគ្នាម្ដងទៀតក្នុងជំនួប៣ស្មើហ្នឹង។ ក្នុងជំនួបនេះ គួន ម៉ុម នៅតែមិនអស់ចិត្ត នឹងគិតថា ខ្លួនត្រូវតែសងសឹក ដើម្បីជំរះមន្ទិលក្នុងចិត្ត។
ក្នុងការប្រកួត គួន ម៉ុម គិតថា នឹងប្រើតារាងវត្តនាគវន្តដើម្បីប៉ះគ្នាលើកទី២ ហើយសមាសភាពខាងខ្លួនមាន សឿន ហេង និង ឆែលស៊ី ដដែល ក្នុងលក្ខខណ្ឌដែល តែបើសិន សួន ចាន់ណារ៉ូ អាចលេងបាន និងសុំខាង យុន ប្ដូរយក សួន ចាន់ណារ៉ូ តែបើមិនបានដាក់៣ដដែលក៏លេងដែរ។ យ៉ាងណាបើសិនខាងខ្លួនសុំប្ដូរ ខាងយុន ប្រកាសថា មិនបដិសេធទេ ដូច្នេះខ្លួនអាចប្ដូរយកអ្នកណាក៏បាន។
កាលជំនួបបីស្មើលើកមុន យុន បានយកឈ្នះ ក្រុមរបស់ គួន ម៉ុម ក្នុងសិតទី២ ខណៈដែលសិតទី ១ ខាងគួន ម៉ុម ជាអ្នកឈ្នះ ហើយកាលនោះខាងយុន មាន រាជ និង វិចិត្រ៕