មានរឿងទៀតហើយ! Jose Mourinho ត្រូវបានគេរាយការណ៍ថា បំពានច្បាប់រើសអើងពូជសាសន៍
- 2025-02-25 04:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿងទៀតហើយ! Jose Mourinho ត្រូវបានគេរាយការណ៍ថា បំពានច្បាប់រើសអើងពូជសាសន៍
ចន្លោះមិនឃើញ
ក្នុងជំនួប០-០ រវាង Galatasaray និង Fenerbahçe ដែលបានបញ្ចប់ទៅកាន់ពីថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៃការប្រកួតលីគកំពូលរបស់ទួរគីលោក Jose Mourinho អ្នកចាត់ការរបស់ ក្រុមភ្ញៀវ Fenerbahçe ត្រូវបានគេរាយការណ៍ថា បានបំពានច្បាប់រើសអើងពូជសាសន៍។
ម្ចាស់ផ្ទះ Galatasaray នឹងរៀបចំសំណុំរឿងនេះបញ្ជូនទៅកាន់ UEFA និងសហព័ន្ធបាល់ទាត់របស់ ទួរគី ដើម្បីដោះស្រាយបន្តស្ដីពីការរើសអើងពូជសាសន៍របស់អតីតអ្នកចាត់ការ បិសាចក្រហមរូបនេះ។ រឿងនេះកើតឡើងបានបន្ទាប់ពីអ្នកចាត់ការខាងលើបាននិយាយថា «កីឡាករបម្រុងរបស់ Galatasaray លោតដូចជាស្វា»។
ក្នុងច្បាប់បាល់ទាត់គេបានចែងយ៉ាងច្បាស់ស្ដីពីការហាមមិនឲ្យប្រមាថ ឬមើលងាយដល់ជាតិសាសន៍ដទៃ ដែលត្រូវបានគេរាប់បញ្ចូលថា «ជាការរើសអើងពូជសាសន៍»។