ពិធីអបអរសាទរការបញ្ចប់ការសិក្សាជំនាន់ឆ្នាំ ២០២២, ២០២៣, ២០២៤ របស់អង្គការប៉ាសឺរែល នុយមេរិក កម្ពុជា
- 2025-02-26 04:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីអបអរសាទរការបញ្ចប់ការសិក្សាជំនាន់ឆ្នាំ ២០២២, ២០២៣, ២០២៤ របស់អង្គការប៉ាសឺរែល នុយមេរិក កម្ពុជា
ចន្លោះមិនឃើញ
នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥, អង្គការប៉ាសឺរែល នុមេរិកកម្ពុជា (PNC) បានរៀបចំពិធីបញ្ចប់ការសិក្សា ដ៏ពិសេសនៅមជ្ឈមណ្ឌលមហមង្គលសែនសុខ ដើម្បីអបអរសាទរបងប្អូនដែលបានបញ្ចប់ការសិក្សា តាមរយៈ ៣ ជំនាន់។
ក្នុងកម្មវិធីនេះ មានអ្នកចូលរួមប្រមាណ ៦០០ នាក់ រួមមានសិស្សបញ្ចប់ការសិក្សា ២១៦ នាក់ (នារី ១១២ នាក់) ក្រុមគ្រួសាររបស់ពួកគាត់ ប្រមាណជា ៤០ នាក់ ដែលជាដៃគូក្រុមហ៊ុន សាកលវិទ្យាល័យ និងអង្គការមិនរកប្រាក់ចំណេញ ជាមួយនឹងតំណាងពីរាជរដ្ឋាភិបាលកម្ពុជា៖ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចា្យហង់ជួន ណារុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី នៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងលោក គង់ ឌីណា តំណាងនាយកដ្ឋានឧត្តមសិក្សា នៃ MoEYS។
ក្នុងកម្មវិធីនេះ ក្រុមហ៊ុន Proseth Solutions បានអញ្ជើញចូលរួម ដើម្បីជាតំណាងក្រូមហ៊ុនដៃគូ ។ លោក សោម ចិនដា តំណាងរបស់ក្រុមហ៊ុន បានជម្រាបថា ក្រុមហ៊ុននេះបានបង្កើតនៅឆ្នាំ ២០១៣ និងជាក្រុមហ៊ុនព័ត៌មានវិទ្យាដែលមានម្ចាស់ជនជាតិខ្មែរ។ បុគ្គលិកចាប់ផ្តើមដំបូងជាច្រើនជានិស្សិតបញ្ចប់នៅអង្គការ PNC ដែលមកពីភាពគ្រួសារក្រីក្រទូទាំងនៅក្នុងប្រទេសកម្ពុជា។ បុគ្គលិកដែលបានចូលរួមជាមួយនៅឆ្នាំ ២០១៣ ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រង ហើយពួកគាត់បានគាំទ្រក្រុមគ្រួសារ និងចូលរួមក្នុងសង្គមបាន។
លោក ឌុន ភារិន្ទ តំណាងអង្គការកុមារកម្ពុជាបាននិយាយថា អង្គការកុមារមេគង្គ (Enfants du Mekong) ជាអង្គការដៃគូរបស់ PNC បានចូលរួមក្នុងការបង្កើតនៅ ២០ ឆ្នាំមុន ជាមួយអង្គការ Accenture ។ អង្គការកុមារមេគង្គ បានធ្វើការសហការជាមួយគ្នានៅក្នុងដំណើរការជ្រើសរើសនិស្សិតចូលសិក្សានៅអង្គការ PNC និងគាំទ្របដិភាគថវិកាដល់និស្សិតមួយចំនួន។ តំណាងឪពុកម្តាយ និងនិស្សិតជ័យលាភីបានបញ្ជាក់ថាបទពិសោធន៍របស់ពួកគាត់ជាមួយ អង្គការPNC និស្សិតទទួលបានការអប់រំដោយមានគុណភាព និងបានទទួលការងារដែលធ្វើឲ្យពួកគាត់ មានភាពស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង និងមានភាពស្ថិតស្ថេរ។
លោក ហង់ ហ៊ីប៊ុណ្ណា នាយកប្រចាំប្រទេសរបស់អង្គការ PNC បានបង្ហាញពីការអរគុណ និងសរសើរចំពោះដៃគូទាំងអស់របស់អង្គការ PNC និងបានលើកទឹកចិត្ត និងអបអរសាទរដល់ និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ ហើយបានជម្រាមជូនដល់អង្គពិធីថាអង្គការបានទទួល និស្សិតថ្មី ៧៤នាក់ នៅក្នុងជំនាន់ឆ្នាំ២០០៤ និង ឆ្នាំ ៧៧ នាក់ ជំនាន់ឆ្នាំ ២០២៥ មកពីគ្រួសារក្រីក្រ មកចូលរួមក្នុងអង្គការ កន្លងមក ដើម្បីចាប់ផ្តើមថ្នាក់ព័ត៌មានវិទ្យា ។
មតិចូលរួមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម រតនា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអបអរសាទរអង្គការ PNC សម្រាប់ការបំពេញភារកិច្ចរបស់ខ្លួនក្នុងការផ្តល់ជូនការបណ្តុះបណ្តាលដែលមានគុណភាព និងចូលរួមក្នុងការកែលម្អគុណភាពការអប់រំនៅកម្ពុជា ដោយឯកឧត្តមបណ្ឌិតបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្របតាមគោលនយោបាយអប់រំ។ ឯកឧត្តមបណ្ឌិតក៏បានទទួលស្គាល់ពីតួនាទីសំខាន់របស់ឪពុកម្តាយក្នុងការចូលរួមជោគជ័យនៃកូនៗរបស់ពួកគេ និងអបអរសាទរនិស្សិតជ័យលាភី និងបានប្រគល់សញ្ញាបត្រដល់និស្សិត ជំនាន់ឆ្នាំ ២០២២។ សម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះ here.
នៅក្នុងប្រទេសកម្ពុជា ៤៥% នៃប្រជាជនរស់នៅក្រោម ៣ ដុល្លារ ក្នុងមួយថ្ងៃ។ (UNDP ២០២៣) ការចូលរួមការអប់រំខ្ពស់នៅតិចជាង ១៤,៧% (ក្រសួងអប់រំ យុវជន និងកីឡា ២០២៣) ភាគរយនៃការចុះបញ្ជីសិស្សក្នុងកម្មវិធី STEM ក្នុងសញ្ញាបត្រអនុបណ្ឌិតបានកើនដល់ ៣១,២% ក្នុងឆ្នាំ ២០២២-២០២៣។ ប៉ុន្តែភាគរយនៃការចុះបញ្ជីសិស្សស្រីក្នុង STEM តែងតែទាបជាងបុរស ហើយគន្លងភេទនេះកំពុងពង្រីកខ្លាំងឡើង។ នៅឆ្នាំ ២០១៩-២០២១ មានបុរសជាង ២,៥ ដងជាងស្រីដែលបានជ្រើសរើសមុខវិជ្ជា STEM (MoEYS, ២០២៣)។ យោងតាមធនាគារពិភពលោក នៅឆ្នាំ ២០២៤ ប្រជាជន ៧៤% មកពីតំបន់ជនបទ និងតំបន់ឆ្ងាយ ហើយការចូលរួមការអប់រំខ្ពស់របស់ពួកគេកាន់តែមានកំណត់។
ទោះយ៉ាងណា វិស័យឌីជីថលកំពុងរីកចម្រើន ហើយតម្រូវការដល់អ្នកជំនាញកម្រិតខ្ពស់កំពុងកើនឡើងក្នុងឆ្នាំចុងក្រោយ ហើយគេរំពឹងថានឹងកើនឡើងដោយមធ្យមកម្រិត ៣០% ក្នុងមួយឆ្នាំ (CADT, ២០២២)។ មានតម្រូវការបន្ទាន់សម្រាប់ប្រជាជនដែលទទួលបានការចុះបញ្ជីដើម្បីលើកកម្ពស់ភាពក្រីក្រយ៉ាងមានស្ថិរភាព តាមរយៈការអប់រំ និងការចូលរួមការងារ ខណៈពេលដែលកំពុងបង្កើនឱកាស និងគន្លងចន្លោះរវាងការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងវិស័យ IT។ ទាំងនេះហើយជាហេតុផលដែលចាប់តាំងពីឆ្នាំ ២០០៥ PNC ដែលជាអ្នកប្រតិបត្តិការជាតិរបស់ អង្គការប៉ាសឺរែល នុយមេរិកកម្ពុជាមិនរកប្រាក់ចំណេញបារាំង បានផ្តល់ឱ្យយុវជនខ្មែរក្រីក្រដែលមានគុណភាព មានភាពទូលំទូលាយ និងមានគំនិតថ្មីដោយឥតគិតថ្លៃក្នុងការអប់រំ IT ដើម្បីធានាថាពួកគេអាចចុះទៅកាន់ទីផ្សារងារ។ វាត្រូវបានសម្របសម្រួលជាមួយគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដូចដែលបានរៀបរាប់ក្នុងផែនការយុទ្ធសាស្ត្រអប់រំ ២០២៤-២០២៨ ដែលមានគោលបំណងឱ្យកម្ពុជាទាំងអស់មានការចូលរួមក្នុងការអប់រំដែលមានគុណភាព សមស្រប និងរួមបញ្ចូល ដែលពោរពេញដោយចំណេះដឹង ជំនាញ ការប្រកបដោយវិន័យ អត្រា សុខភាព ការហាត់ប្រាណ និងការសិក្សាជាបន្ត។
និស្សិតPNC ជាទូទៅមកពីតំបន់ជនបទ និងដាច់ស្រយាលរួមមានជនជាតិដើមភាគតិច ហើយត្រូវបានជ្រើសរើសដោយផ្អែកលើស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ពួកគេ។ បន្ទាប់ពីការសិក្សា ២ ឆ្នាំ និស្សិតនឹងទទួលបានវិញ្ញាបនបត្រអនុបណ្ឌិតដែលទទួលស្គាល់ដោយ MoEYS។ ការបណ្តុះបណ្តាលបច្ចេកទេស និងអនុវត្តការអប់រំដែលពួកគេទទួលបានធ្វើឲ្យពួកគេអាចចូលទៅទីផ្សារងារបានយ៉ាងរលូន ជាមួយនឹងលក្ខខណ្ឌការងារដែលសមរម្យ និងយ៉ាងមានស្ថិរភាពក្នុងការចូលរួមលុបបំបាត់ពីភាពក្រីក្រដោយពួកគាត់បានជួយទំនុកបម្រុងគ្រួសាររបស់ពួកគាត់ក្រោយពីមានការងារធ្វើសមរម្យ។ និស្សិត១០០% នៃ PNC បានទទួលការងារធ្វើក្នុងរយៈពេល ៣ ខែបន្ទាប់ពីបញ្ចប់ការសិក្សា នៅក្នុងវិស័យ IT និងមានប្រាក់ចំណូលខ្ពស់ជាងប្រាក់ខែមធ្យមរបស់បុគ្គលិកកម្មកររោងចក្រ។
ដើម្បីផ្តល់ការអប់រំដែលមានគុណភាពនេះ និងធានាឱកាសល្អបំផុតសម្រាប់សិស្ស PNC បានចុះសហការជាមួយភាគីច្រើនរួមមាន អង្គការមិនរកប្រាក់ចំណេញ ស្ថាប័នក្នុងស្រុក និងអន្ដរជាតិ (AFD, OIF, ក្រសួង, SDF ឬអ្វីៗផ្សេងទៀត) សាកលវិទ្យាល័យ និងក្រុមហ៊ុន។ រាល់ដៃគូរបស់អង្គការមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការអប់រំរបស់អង្គការ PNC។
ពិធីបញ្ចប់ការសិក្សានេះគឺជាឱកាសដើម្បីអបអរសាទរពីការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់និស្សិត និងពីក្រុមគ្រួសារនិស្សិតដែលបានជឿជាក់ដល់អង្គការ PNC និងក្រុមការងាររបស់អង្គការ PNC ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអ្នកបណ្តុះបណ្តាល និងការគាំទ្រឧបត្ថម្ភដោយគ្មានលក្ខខណ្ឌពីដៃគូទាំងអស់ ដែលជួយធ្វើឲ្យដំណើរនេះបានសម្រេចជោគជ័យ ។