Arne Slot បើអ្នកចង់លេងឲ្យ Liverpool អ្នកត្រូវតែមានកម្រិតប្រហែល Mo Salah
- 2025-02-28 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arne Slot បើអ្នកចង់លេងឲ្យ Liverpool អ្នកត្រូវតែមានកម្រិតប្រហែល Mo Salah
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់ Liverpool លោក Arne Slot បាននិយាយថា ប្រសិនបើអ្នកចង់លេងឲ្យ Liverpool អ្នកត្រូវតែមានកម្រិតលេងប្រហាក់ប្រហែល Mo Salah ។
អ្នកចាត់ការដដែលបន្ថែមថា «បើសិនអ្នកមិនស្ថិតនៅកម្រិតខ្ពស់បែបនេះគឺមិនសក្ដិសមលេងឲ្យក្លិបនេះនោះទេ យើងត្រូវការកីឡាករដែលមានកម្រិតខ្ពស់បែបនេះ។ សំនួរសួរថា ហេតុអី? ព្រោះនេះជាក្លិបដែលធំបំផុងមួយក្នុងលោក»។
ទាក់ទងនឹងការលេងនៅ Liverpool នេះអ្នកចាត់ការរបស់ក្លិបរូបនេះ សង្ឃឹមយ៉ាងមុតមាំថា វានឹងកើតឡើង។ ប្រសិនបើគាត់ធ្វើបានល្អនោះតម្លៃរបស់គាត់ នឹងមកទៅតាមហ្នឹងដែរ ហើយបើសិនគាត់លេងមិនបានល្អទេនោះ ក្លិបនឹងពិចារណាតើគួរបន្តទៀតឬក៏យ៉ាងណា។
សូមបញ្ជាក់ថា កុងត្រារបស់ Salah នឹងផុតនៅរដូវកាលនេះហើយ ខណៈដែលការបន្តកុងត្រាថ្មីក៏មិនទាន់បានធ្វើឡើងដែរ ខណៈដែលបច្ចុប្បន្ននេះខ្សែបម្រើស្លាបជម្រើសជាតិអេហ្ស៊ីបរូបនេះកំពុងលេចធ្លោខ្លាំងទាំងនៅលីគ និងនៅ UCL ៕