ប្រភព​ថា Neymar ពិត​ជា​ចង់​ត្រឡប់​ទៅ Barca វិញ​មែន​ទោះ​បាន​ប្រាក់​ខែ​តិច​ក៏​ដោយ​​

  • 2025-03-03 04:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល​ត្រូវ​បាន​គេ​ទម្លាយ​ថា ពិត​ជា​មាន​ចេតនា​ចង់​វិល​ត្រឡប់​ទៅ​កាន់ Barcelona វិញ​មែន​ បើ​ទោះ​ជា​ទទួល​បាន​ប្រាក់​ខែ​តិច​ក៏​ដោយ។

​ខ្សែ​​ប្រយុទ្ធ​ខាង​លើ​មាន​ចេតនា​ចង់​​ឲ្យ​ខ្លួនគេ​ទទួល​បាន​ឱកាស​ដើម្បី​អាច​ចូលរួម​លេង​ World Cup 2026 ដែល​រៀបចំ​ឡើង​នៅ USA ហេតុ​ដូច្នេះ​គេ​មាន​ចេតនា​ចង់​វិល​មក​កាន់ Barcelona ដើម្បី​​​អាច​​ចូលរួម​ក្រុម​​ធំ​ផង និង​ក៏​ដើម្បី​ជា​ការ​តៀម​ខ្លួន​ដើម្បី​ចូលរួម World Cup ។ ក្នុង​បទ​សម្ភាសន៍​មួយ​គេ​បាន​និយាយ​ថា គេ​ចង់​វិល​ទៅ​កាន់ Barcelona នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ។

​គេ​ដឹង​ថា Neymar នៅ​តែ​​អាច​លេង​បាន​​ បើ​ទោះ​វ័យ​រាង​ជ្រេ​បន្តិច​មែន ហើយ​គិត​មក​ដល់​ពេលនេះ​គេ​ចូល​លេង​បាន​៧​ប្រកួត​វិញ​ហើយ ក្រោយ​ពេល​ត្រឡប់​​មកកាន់ Santos ដោយ​ក្នុង​នោះ​​គេ​រក​បាន​៣​គ្រាប់​ផង​ដែរ​។ នេះ​បើ​បូក​ទាំង​១​គ្រាប់​ដែល​គេ​រក​បាន​​​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៥ ទល់​ក្រុម​ RB Bragantino ៕ ​​​

Daro Ly

អត្ថបទពេញនិយម