នោះ​! Barcelona ដាក់​លក្ខខណ្ឌ​ឲ្យ Neymar ធ្វើ​​បើ​ពិតជា​ចង់​​ត្រឡប់​ទៅ​​ទឹក​ដី អេស្ប៉ាញ​វិញ​មែន​

  • 2025-03-05 01:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​Barcelona បាន​ដាក់​លក្ខខណ្ឌ​ថា ប្រសិន​បើ​ Neymar ពិត​ជា​ចង់​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អេស្ប៉ាញ​វិញ​មែន​នោះ​គេ​ត្រូវ​តែ​រក​គ្រាប់​បាល់​ឲ្យ​បាន​១៥​គ្រាប់​គិត​ត្រឹម​រដូវ​កាល​នេះ​។

​​​កាល​​ពី​​ពេល​ថ្មី​ៗ​នេះ Neymar បាន​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​ចង់​​វិល ត្រឡប់​ទៅ​កាន់ ក្លិប​ចាស់​របស់​ខ្លួន Barcelona វិញ​ ប៉ុន្តែ​ក្នុង​ចេតនា​នោះ​ត្រូវ​បាន​គេ​ដឹង​​ថា ​​​ព្រោះ​តែ​​​ខ្សែ​បម្រើ​ប្រយុទ្ធ​រូបនេះ​​ចង់​បាន​ឱកាស​ ដើម្បី​ប្រកួត​ប្រជែង​យក​តំណែង​ក្នុង​​បាន​ជា​ប់​​ជម្រើស​​ជាតិ​ប្រេស៊ីល​​​​ ក្នុង​ការ​ចូលរួម​ការ​​ប្រកួត​ប្រជែង​ពាន​រង្វាន់​ World Cup 2026 នៅ​ទឹក​ដី​ USA ។ ​ជា​ការ​ពិត​កីឡាករ​ណា​ក៏​ដោយ​បើ​មិន​បាន​ជាប់​​ក្នុង​ការ​លេង​ក្រុម​ធំ ឬ​ការ​លេង​ឲ្យ​បាន​ល្អ​ ឬ​ក៏​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​​ជោគជ័យ​ច្បាស់​ណាស់​នឹង​ស្ថិត​ក្នុង​ចំណុច​ដ៏​សែន​​​ពិបាក​ក្នុង​ការ​ប្រជែង​កៅ​អី​​ជម្រើស​ជាតិ​។

ក្នុង​លក្ខខណ្ឌ​​របស់ Barcelona ទំនង​ជា​មិនពិបាក​ឡើយ​សម្រាប់​ Neymar ព្រោះ​ចាប់​ផ្ដើម​នៅ​រដូវ​កាល​នេះ​ជា​មួយ Santos បាន៧​ប្រកួត​គេ​រក​បាន​៣​គ្រាប់​បាត់​ទៅ​ហើយ ដូច្នេះ​១៥​គ្រាប់​ច្បាស់​ទំនង​ជា​អាច​ទៅ​រួច។ យ៉ាង​ណា​ក្នុង​ការ​បញ្ជាក់​របស់​​ Neymar កាល​ពី​ពេល​កន្លង​គេ​បាន​និយាយ​ថា​ បើសិន​បាន​ទៅ​លេង​នៅ Barcelona វិញ​មែន​គេ​សុខចិត្ត​យក​ប្រាក់​ខែ​តិច​​​ ក្នុង​កម្រិត​ណា​មួយ​ដែល​ក្លិប​អាច​ហ៊ាន​ចំណាយ ឬ​អាច​ទៅ​រួច​ប៉ុណ្ណោះ​៕

Daro Ly

អត្ថបទពេញនិយម