លុយ ១០០ដុល្លារ ពិតជាអាចទិញមាស ១តម្លឹង បានទេ???

  • 2025-03-05 07:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោហៈធាតុកម្រ មាស បន្តឡើងថ្លៃឥតឈប់ឈរ គឺតម្លៃប្រមាណ ៣៥០០ដុល្លារ/តម្លឹង គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ រហូតមានកង្វល់ថា បើមាសឡើងថ្លៃដល់ថ្នាក់ហ្នឹង បានលុយឯណាទិញមាស? យើងមានដំណោះស្រាយជូនបងប្អូន!

នៅក្នុងការជួញដូរឧបករណ៍និសស្សន្ទ ឬ Forex អ្នកអាចទិញលក់មាសបាន ដោយមានលុយត្រឹមតែ ១០០ដុល្លារ ឬតិចជាងនេះ។ ហេតុអីទើប ១០០ដុល្លារ អាចទិញមាសមួយតម្លឹងបាន? ការជួញដូរឧបករណ៍និសស្សន្ទ តាមរយៈឈ្មួញកម្រៃជើងសារ (broker) ជាច្រើន គឺគេយកលុយរបស់អ្នករាល់គ្នា ទៅបំប៉ោងសាច់ប្រាក់ (ភាសាបច្ចេកទេសគឺ leverage) នោះអាចទិញលក់មាស ១តម្លឹងៗបានហើយ។

ឧទាហរណ៍ឱ្យងាយយល់ ឈ្មួញកម្រៃជើងសារផ្ដល់មេគុណបំប៉ោងសាច់ប្រាក់ឱ្យអ្ន ១ លើ ២០០ (១/២០០) នោះលុយ ១០០ដុល្លារ របស់អ្នកគឺស្មើនឹង ១០០ x ២០០ដង = នោះលុយរបស់អ្នកគឺស្មើនឹង ២០០០០ដុល្លារ។ ឃើញទេ អ្នកអាចទិញមាសប្រមាណ លើស ៥តម្លឹងបានហើយ ឬអ្នកចង់លក់មាសក៏បានដែរ។ អ្នកអាចឆ្ងល់ថា អត់មាសផងបានអីលក់? ការជួញដូរក្នុងវិស័យនេះ គឺរាល់ការលក់ឬទិញមាស គឺយើងទិញដូរតម្លៃ ឧបមាថា យើងចង់លក់ឬទិញមាសក្នុងតម្លៃណាមួយ នោះគឺយើងត្រូវមានគណនី និងតម្កល់លុយទៅតាមមេគុណបំប៉ោងសាច់ប្រាក់ តាមរយៈឈ្មួញកម្រៃជើងសារ។ រីឯការជួញដូរ គឺអាចធ្វើបាននៅលើទូរសព្ទ ឬកុំព្យូទ័រ។

ចំពោះបងប្អូនដែលចាប់អារម្មណ៍នឹងការជួញដូរនេះ អាចសាកសួរព័ត៌មានបន្ថែមបានជាមួយ ឈ្មួញកម្រៃជើងសារស្របច្បាប់ជាច្រើនក្នុងប្រទេសកម្ពុជាដូចមានភ្ជាប់ជូនខាងក្រោម យោងទៅតាមប្រភពពី និយ័តករមូលបត្រកម្ពុជា (SERC)។

បញ្ជាក់៖ ការជួញដូរឧបករណ៍និស្សន្ទ ឬ Forex ជាការវិនិយោគមានហានិភ័យខ្ពស់មួយ តោងឱ្យអ្នកទាំងអស់គ្នាស្វែងយល់ឱ្យបានច្រើន និងរៀនសូត្រស៊ីជម្រៅមុនវិនិយោគ។ អត្ថបទនេះយើងមិនលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាវិនិយោគឡើយ ត្បិតគ្រាន់តែជាចំណេះដឹងមួយ ក្នុងចំណោមចំណេះដឹងហិរញ្ញវត្ថុជាច្រើន ដើម្បីអ្នកទាំងអស់គ្នាបានស្វែងយល់៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម