Son ​ថា​ទម្រង់​លេង​របស់ Spurs ទល់ AZ យប់មិញ​យ៉ាប់​ខ្លាំង​ណាស់​

  • 2025-03-07 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង Son Heung-Min ​បាន​និយាយ​ថា​​គ្រប់​គ្នា​គួរ​តែ​​ភ្ញាក់​ខ្លួន​ឡើង​ ​មុន​ពេល​កា​រ​ប្រកួត​នា​ជើង​ទី​២​សប្ដាហ៍ក្រោយ​ចាប់​ផ្ដើម​​ ព្រោះ​ទម្រង់​លេង​​ដែល​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ AZ Alkmaar កាល​ពី​មិញ​នេះ​គឺ​លេង​អន់​​ខ្លាំង​មែន​ទែន​។

​​លទ្ធផល​ចាញ់​ជើង​ទី​១​នេះ​កីឡាករ​ទាំង​អស់​ហាក់​លេង​មិន​បាន​យល់​ចិត្ត​គ្នា​ទាល់​តែ​សោះ ទាំង​​អស់​គ្នា​តែ​ម្ដង រួម​ទាំង​ Son ខ្លួន​គេ​ផង​ដែរ​។ គេ​ថែម​ទាំង​និយាយ​​ទៀត​ថា ​ក្រុម​ទាំង​​មូល​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ដូច​ការ​ប្រកួត​ក្នុង​នាម​ខ្លួន​ជា​ក្រុម​ភ្ញៀវ​ទាល់​តែ​សោះ​ និយាយ​គ្មាន​អ្វី​លេង​ ​មិន​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​លេង​នាម​ជា​កីឡាករ​អាជីព​។

​កីឡាករ​ដដែល​បន្ថែម​ទៀត​ថា ​វា​ពិត​ជា​ការ​ប្រកួត​ដ៏​អាក្រក់​មើល​មួយ​សម្រាប់​គេ​ ដូច្នេះ​គ្រប់​គ្នា​គួរ​តែ​ភ្ញាក់​ខ្លួន​ឡើង​ ដើម្បី​​ត្រៀម​ខ្លួន​សហការ​គ្នា​ជា​ក្រុម​លេង​ឲ្យ​បាន​ល្អ​ ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ជើង​ទី​២​ដែល​​ធ្វើ​ការ​ប្រកួត​នៅ​សប្ដាហ៍​ក្រោយ​​។​ ជា​មួយ​គ្នា​នោះ​លោក​ Postecoglou អ្នក​ចាត់​ការ​របស់​ Spurs ក៏​បាន​និយាយ​ស្រដៀង​គ្នា​ដែរ​ថា «​ការ​ប្រកួត​ថ្ងៃ​នេះ​គឺ​ខុស​ការ​ចង់​បាន​របស់​យើង​​ឆ្ងាយ​ខ្លាំង​ណាស់​...វា​ជា​ការ​ប្រកួត​ដ៏​អាក្រក់​មួយ​របស់​យើង​»៕

Daro Ly

អត្ថបទថ្មី