អ្នកដឹកនាំភាពយន្ត បទពិសោធន៍ ក្រាស់ក្រែល ឆាយ បូរ៉ា ប្រាប់បច្ចេកទេស សម្តែងរឿង ឱ្យចូលតួដូចពិតៗ!

  • 2025-03-07 07:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាយ បូរ៉ា គឺជាអ្នកដឹកនាំរឿងភាពយន្ត ដ៏លេចធ្លោមួយរូប របស់កម្ពុជា។ លោកត្រូវបានគេស្គាល់ជាទូទៅតាមរយៈស្នាដៃក្នុងការផលិតខ្សែភាពយន្តដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងបញ្ហាសង្គមនៅកម្ពុជា។

ក្នុងនាមជាអ្នកដឹកនាំភាពយន្ត មានបទពិសោធន៍ចាស់វស្សា និង ក្រាស់ក្រែលក្នុងវិថីសិល្បៈលោក ឆាយ បូរ៉ា បានបញ្ចេញទស្សនៈសម្រាប់ជាទុនដល់សិល្បករសម្តែង សម្រាប់ដុសខាត់ទេពកោសល្យឱ្យឈានដល់ចំណុចមួយគាប់ប្រសើរ។ ក្នុងនោះ លោកបាននិយាយថា សិល្បករសម្តែង ត្រូវមានចំណុចបីសំខាន់ ៖ ទី១ គឺ ទេពកោសល្យ ទី ២ គឺ ការសិក្សាពីបច្ចេកទេសសម្តែង និង ទី ៣ គឺ បទពិសោធន៍។ ទន្ទឹមពេលជាមួយគ្នានេះដែរ សិល្បករសម្តែង មានកាតព្វកិច្ច ៣ ដោយទី ១ គឺ សិក្សាអត្ថបទរឿងទាំងមូល ទី ២ គឺ សិក្សាតួអង្គរបស់ខ្លួន និង តួអង្គដ៏ទៃ ហើយចំណែកទី ៣ គឺ សិក្សាពាក្យពេចន៍ ប្រយោគសន្ទនា។

លោក ឆាយ បូរ៉ា បានលះបង់ពេលវេលា និង ធនធានផ្ទាល់ខ្លួន ដើម្បីផលិតភាពយន្តដែលមានអត្ថន័យ។ ស្នាដៃរបស់លោក មិនត្រឹមតែផ្តល់នូវការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ការអប់រំ និងរំលឹកដល់មនុស្សជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ និងបញ្ហាបច្ចុប្បន្នរបស់ កម្ពុជា។ លោក ត្រូវបានគេចាត់ទុកថាជាអ្នករួមចំណែកដ៏សំខាន់ក្នុងការរស់ឡើងវិញនៃឧស្សាហកម្មភាពយន្តខ្មែរបន្ទាប់ពីសម័យខ្មែរក្រហម។ ស្នាដៃភាពយន្ត ដ៏គួរឱ្យចាប់អារម្មណ៍របស់លោក មានដូចជា រឿង “ឃ្លាតទៅសែនឆ្ងាយ” រឿង “3.50” រឿង “My Hero Teacher” និង រឿង “អ៊ុំចនម៉ែដោះ” ដែលទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជន៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី