១៨​ឆ្នាំ​មុន​ ​ដែល​ត្រូវ​​ថ្ងៃ​នេះ Messi បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយ​ត្រឹម​វ័យ​​១៩​ឆ្នាំ...

  • 2025-03-11 03:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​​ក្នុង​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៥ ​​​បើ​គេ​ក្រឡេក​ទៅ​មើល​​​កាល​ពី​១៨​ឆ្នាំ​ ហើយ​ស្ថិត​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​​ Leo Messi បាន​ធ្វើ​​រឿង​ដ៏​អស្ចារ្យ​មួយ​ក្នុង​ពិភព​បាល់ទាត់​កក្រើក​តែ​ម្ដង ដោយ​កាល​នោះ​គេ​មាន​វ័យ​ទើប​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ​។ ​​

ក្នុ​ង​ស្ថិតិ​ដែល​បាន​​ចេញ​ផ្សាយ​ដោយ Fabrizio Romano អ្នក​កាសែត​ល្បី​ឈ្មោះ​ក្នុង​ពិភព​បាល់ទាត់​បាន​ឲ្យ​ដឹង​ថា ​កាល​វ័យ​១៩​ឆ្នាំ​ ហើយ​ស្ថិត​ក្នុង​ថ្ងៃ​នេះ​ Messi រក​បាន​៣​គ្រាប់​ក្នុង​ជំនួប​ដ៏​ជក់ចិត្ត​ ដែល​ត្រូវ​បានគេ​ចាត់​ទុក​ថា ជា​ការ​ប្រកួត​ធំ​បំផុត​មួយ​ក្នុង​លោក​គឺ​ការ​ប្រកួត El Clasico ។ ជំនាន់​នោះ​ Messi ស្ថិត​នៅ​វ័យ​១៩​ឆ្នាំ​ ហើយ​អ្នក​ណា​ក៏​ស្គាល់​ដែរ​ក្នុង​​ពិភព​បាល់ទាត់​គឺ​គេ​​ទុក​សល់​វែង​ ដោយ​កាល​នោះ​គេ​រក​បាន​៣​គ្រាប់​ គឺ​នាទី​ទី​ ១០ នាទី​២៧ និង​នាទី​ទី​៨៨ ។ ចំណែក​ខាង Real Madrid រក​បាន​៣ គ្រាប់​ដូច​គ្នា​ដោយ Van Nistelrooy ២​គ្រាប់ និង​ Ramos ១​គ្រាប់​។

​ក្រុម​ទាំង​ពីរ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​៣​ទល់​៣ ខណៈ​ដែល​គ្រាប់​បាល់ទី​៣​របស់ Messi នោះ​ជា​គ្រាប់​បាល់​តាម​​បាន​ស្មើ​៣-៣ ​រវាង Barcelona និង Real Madrid ៕​​

មួយ ហ៊ា