Van Dijk ៖ ​នៅ​ពេលនេះ​ខ្ញុំ​​មិន​​អាច​បញ្ជាក់​បាន​ទេ​រឿង​អនាគត​ជាមួយ Liverpool

  • 2025-03-13 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ដ៏​ឆ្នើម​របស់ Liverpool គឺ​កីឡាករ Virgil van Dijk នៅ​តែ​មិន​ទាន់​អាច​បញ្ជាក់​បាន ជុំ​វិញ​រឿង​អនាគត​របស់​ខ្លួន​ជា​មួយ​ក្លិប​​​គិត​ត្រឹម​នា​ពេល​នេះ​។

​ខ្សែ​ការពារ​ជម្រើស​ជាតិ​ហុល្លង់​ខាង​លើ​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ខ្លួន​គេ​នៅ​ពេល​នេះ​មិន​អាច​បញ្ជាក់​អ្វី​បាន​ឡើយ​ជុំ​វិញ​រឿង​អនាគត​នេះ​។ នៅពេលនេះ​គេ​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វីកើត​ឡើង​ទេ​នៅ​ពេល​ចប់​រដូវ​កាល គិត​មក​ដល់​ពេលនេះ​គ្មាន​អ្នក​ណា​ជជែក​ឬ​រំលឹក​រឿង​កុង​ត្រា​ថ្មី​ជាមួយ​រូបគេ​ឡើយ។

គេ​បាន​បញ្ជាក់​ថា ​ជុំ​វិញ​រឿង​នេះ​បើ​សិន​មាន​អ្នក​ណា​គេ​ ដែល​និយាយ​ថា​ គេ​ដឹង​ពី​រឿង​អនាគត​របស់​គេ នោះ​មាន​ន័យ​ថា គេ​កុហក​ហើយ ព្រោះ​សូម្បី​តែ​​ខ្លួន​គេ​ផ្ទាល់​ជា​​សាមីខ្លួន​ក៏​មិន​ដឹង​ដែរ​ថា ​នៅ​ចប់​រដូវ​កាល​នេះ​នឹង​ត្រូវ​​ធ្វើ​អ្វី​។

គេ​ដឹង​ថា​នៅ Liverpool មាន​កីឡាករ​ឆ្នើម​ដល់​ទៅ​៣​រូប ដែល​ជិត​នឹង​ផុត​កុង​ត្រា​ ហើយ​ពួក​គេ​នឹង​ត្រូវ​ដើរ​ចេញ​ពី​ក្លិប​នៅ​ពេល​ចប់​រដូវ​កាល​នេះ ប្រសិន​បើ​ពួក​គេ​មិន​បាន​​​បន្ត​កុង​ត្រា​ថ្មី។ Virgil van Dijk ជា​​កីឡាករ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​នោះ ដោយ​រួម​មាន Mo Salah និង Alexander-Arnold ៕ ​

មួយ ហ៊ា