Bruno Fernandes ​៖ ពួក​យើង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឈ្នះ​ការ​ប្រកួត​

  • 2025-03-14 01:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Bruno Fernandes ​​ខ្សែ​បម្រើ​របស់​ក្រុម​ បិសាច​ក្រហម Manchester United បាន​បង្ហាញ​សមត្ថភាព​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​កាល​ពី​យប់មិញ​ក្នុង​ជំនួប​ទល់​ក្រុម​ Real Sociedad ដែល​បាន​ជួយ​ក្រុម​​យក​ឈ្នះ ៤-១ ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Europa League ។

​ក្នុង​ការ​ប្រកួត​នោះ​ Bruno បាន​ដើរ​យ៉ាង​សំខាន់​ក្នុង​ក្រុម​ និង​បាន​ក្លាយ​ជា​កីឡាករ​លេចធ្លោ​បំផុត​ក្នុង​ការ​ប្រកួត​ បន្ទាប់​ពី​ចប់​ការ​ប្រកួត​គេ​បាន​រៀបរាប់​ពី​អារម្មណ៍​របស់​ខ្លួន​ថា «​ពួក​យើ​ង​ធ្វើ​​គ្រប់​យ៉ាង​ដើម្បី​​ឈ្នះ​ការ​​ប្រកួត​។ យើង​ត្រូវ​ការ​ឈ្នះ​ការ​ប្រកួត​ជា​ចាំ​បាច់​។ ជា​ការ​ពិត​យើង​នៅ​សល់​ផ្លូវ​វែង​ឆ្ងាយ​ដែល​ត្រូវ​ធ្វើ​ ប៉ុន្តែ​ពួក​យើង​មានទំនុក​ចិត្ត​ថា​អាច​ធ្វើ​វា​បាន​។ ពួក​យើង​កំពុង​តែ​លេង​បាន​ល្អ​ក្នុង​ពាន​រង្វាន់​នេះ​ ទើប​ពួក​យើង​អាច​ជោគជ័យ​ការ​ប្រកួត​បាន​»។

​សូម​បញ្ជាក់​ថា​ ក្នុង​ពាន​រង្វាន់ ខាង​លើ​នេះ បិសាច​ក្រហម​មិនទាន់​ចាញ់​ទេ មាន​តែ​ឈ្នះ​និង​ស្មើ​ការ​ប្រកួត ហើយ​ពួក​គេ​បាន​​ឡើង​មក​ដល់​វគ្គ​៨​ក្រុម​​​ចុង​ក្រោយ​ហើយ​ ដែល​ឱកាស​ឈ្នះ​ពាន​កាន់​តែ​កៀក​៕ ​

​​

មួយ ហ៊ា