ឡើងមួយរឿងនេះ លើ APP កាន់តែជក់ចិត្ដសម្រាប់ទស្សនិកជន​ ដែល​មាន ANKOR DC នៅក្នុងដៃ!

  • 2025-03-14 06:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដដ៏ភ័យរន្ធត់រឿង “បណ្ដាសានាងរាត្រី” របស់ផលិតកម្ម LD បានដាក់បញ្ចាំងជាផ្លូវការនៅលើ APP ANKOR DC នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ ចាប់ពីថ្ងៃនេះ “បណ្ដាសានាងរាត្រី” ដែលជាខ្សែភាពយន្ដដ៏ជក់ចិត្ដក្នុងចំណោមខ្សែភាពយន្ដល្អៗមើល៍ជិត ៨០រឿង នឹងក្លាយជាចំណីអារម្មណ៍ថ្មីមួយទៀតសម្រាប់ទស្សនិកជន។

បើតាមបុគ្គលិក នៃផលិតកម្ម LD ខ្សែភាពយន្ដរឿង “បណ្ដាសានាងរាត្រី” ជាខ្សែភាពយន្ដដែលទទួលបានការគាំទ្រច្រើននៅតាមរោងកុន ហើយមានទស្សនិកជនខ្លះនៅមិនទាន់អស់ចិត្ដក្នុងការទស្សនា ទើបគ្រប់រឿងល្បីៗដែលជាស្នាដៃរបស់ផលិតកម្ម LD និងស្នាដៃរឿងល្អៗចេញមកពីផលិតកម្មផ្សេងទៀត ក៏បានដាក់នៅលើAPP នេះជាបន្ដបន្ទាប់ដែរ។

គិតត្រឹមខ្សែភាពយន្ដរឿង “បណ្ដាសានាងរាត្រី” ដែលបានប្រកាសដាក់បញ្ចាំងនៅថ្ងៃនេះទៀត គឺមានរឿងខ្នាតធំសរុប ៦០រឿងហើយ ហើយខ្សែភាពយន្ដចំនួន ១៨រឿងផ្សេងទៀតដែលមាននៅលើAPP នេះ អាចចូលទស្សនាបានដោយឥតគិតថ្លៃឡើយ។

App Angkor DC ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០២១ ដោយបានឡើងរឿងដែលទើបចាក់បញ្ចាំងរួចថ្មីៗនៅតាមរោងភាពយន្ដទៅក្នុងAPP មួយដ៏ពេញនិយមនេះក្នុងមួយខែមួយរឿង។ ប៉ុន្ដែដោយមានសន្ទុះគាំទ្រកាន់តែខ្លាំងនៅលើAPP និងមានការសំណូមពរពីទស្សនិកជនផងនោះ ផលិតកម្មក៏សម្រេចឡើងក្នុងមួយខែ រហូតដល់ ២ ទៅ៣រឿង ចាប់តាំងពីដើមឆ្នាំ២០២៥ មក៕

អត្ថបទ៖ Chin Sopheak