ទិដ្ឋភាពស្អាតៗ ដូចផ្ទាំងគំនូរ ក្នុងថ្ងៃមង្គលការ កូនស្រី ចៅហ្វាយក្រុងភ្នំពេញ!

  • 2025-03-17 07:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីសិរីមង្គលអាពាហ៍ពិពាហ៍ ដ៏អធឹកអធ័ម បានកើតឡើងម្តងទៀតហើយនៅ ក្នុងទីក្រុងភ្នំពេញ ដែលម្តងនេះជាមង្គលការកូនស្រី របស់ អភិបាលរាជធានីភ្នំពេញ ផ្ទាល់តែម្តង បានប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ មិនមែនជារឿងធម្មតាទេ ព្រោះជាការរួមរស់ សាងស្ពាន មានមេត្រី រវាង លីម សុធារ៉ា កូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា (ហៅឧកញ៉ាខ្នា) អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប និង ឃួង ស៊ីណាម៉ាឡែន កូនស្រីរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ពិធីនេះត្រូវបានតុបតែងប្រកបដោយភាពប្រណីត ពោរពេញដោយផ្កាស្រស់ និងភ្លើងចែងចាំង នៅកណ្តាលរាជធានី។ កូនកំលោះ លីម សុធារ៉ា ជាយុវជនប្រកបដោយការសិក្សាខ្ពស់ កូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា និងលោកស្រី ថុង ធីតា។ ចំណែកកូនក្រមុំ ឃួង ស៊ីណាម៉ាឡែន ជាយុវតីប្រកបដោយការសិក្សាខ្ពស់ដូចគ្នា និងជាកូនស្រីរបស់ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ជា សុីណា ឃួងស្រេង។

អ្វីដែលធ្វើឱ្យពិធីនេះកាន់តែអស្ចារ្យ គឺវត្តមានឥស្សរជនជាន់ខ្ពស់ ដូចជា សម្តេច ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការជាច្រើនរូប ដែលបានអញ្ជើញមកផ្តល់កិត្តិយស។ មិនតែប៉ុណ្ណោះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាជាច្រើនទៀត ក៏បាននាំគ្នាមកចូលរួមពិធីមង្គលការនេះផងដែរ។

កូនកម្លោះ លីម សុធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Nottingham Trent ប្រទេសអង់គ្លេស កាលពី ឆ្នាំ២០២៣ កន្លងទៅ។ ចំណែក កូនក្រមុំ ឃួង ស៊ីណាម៉ាឡែន ក៏មិនធម្មតាដែរ ដោយបានទទួលសញ្ញាបត្របរិញ្ញាបត្រពីប្រទេសអូស្ត្រាលី នៅ ឆ្នាំ២០២៣ ដូចគ្នា។ អ្នកទាំងពីរនេះ គឺជាគំរូយុវជនខ្មែរដែលមានទាំងចំណេះ និងកើតក្នុងត្រកូលអ្នកមានមុខមាត់ក្នុងសង្គម ស័ក្តិសមជាគូនឹងគ្នា៕

រូបភាព ៖ One Memory

អត្ថបទ ៖ គីម ណារ៉ាក់