Messi, Neymar និង Martinez អវត្តមានក្នុងក្រុមជម្រើសជាតិសម្រាប់ខែនេះទេ
- 2025-03-20 03:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi, Neymar និង Martinez អវត្តមានក្នុងក្រុមជម្រើសជាតិសម្រាប់ខែនេះទេ
ចន្លោះមិនឃើញ
Messi, Neymar និង Martinez អវត្តមានក្នុងក្រុមជម្រើសជាតិរបស់ពួកគេរៀងខ្លួន សម្រាប់ការចូលរួមជាមួយជម្រើសជាតិក្នុងខែមីនា នេះ។
យោងតាមការចេញផ្សាយរបស់ Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធ Lautaro Martinez និង Leo Messi នឹងគ្មានឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួនទេ។ ស្របពេលដែល Neymar ក៏មិនឃើញមានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលផងដែរសម្រាប់ការប្រមូលផ្ដុំនៅក្នុងការប្រកួតវគ្គសន្សំពិន្ទុជម្រុះ World Cup នៅខែមីនា នេះ។
គេដឹងថា Neymar កំពុងតែមានបំណងចង់ចូលរួមជាមួយជម្រើសជាតិវិញ បន្ទាប់ពីផ្ទេរមកកាន់ Santos ហើយការត្រឡប់ចូលជម្រើសជាតិនេះគេប៉ងចង់លេងក្នុងព្រឹត្តិការណ៍ World Cup 2026 នៅ USA ឆ្នាំក្រោយ។ តែមកទល់ពេលនេះគេនៅមិនទាន់មានឈ្មោះជាប់ជម្រើសជាតិវិញ ដើម្បីចូលលេងវគ្គជម្រុះបានទេ ហើយកត្តាដែលមិនបានជាប់នេះត្រូវបានគេដឹងថា Neymar បានរងរបួសសាច់ដុំជាថ្មីបន្ទាប់ពីជាសះស្បើយពីរបួស ACL របស់គេ និងបានចូលលេងវិញទៅហើយនោះ។
Messi ក៏ទើបតែត្រឡប់បានជួយ Inter Miami វិញដែរ តែលើកនេះគេក៏មិនបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិដូចគ្នា កត្តាមិនបានជាប់ជម្រើសជាតិនេះមកពីគេមានបញ្ហារបួសផងដែរ។ ស្របពេលដែល Martinez គេរងរបួសសាច់ដុំមិនអាចចូលរួមហ្វឹកហាត់បាន ៕