អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ហួសសុពលភាពយូរ អាចទៅធ្វើថ្មីបាន ដោយមិនគិតកម្រៃសេវា!
- 2025-03-20 04:50:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ហួសសុពលភាពយូរ អាចទៅធ្វើថ្មីបាន ដោយមិនគិតកម្រៃសេវា!
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋខ្មែរ មានអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពយូរ អាចមកធ្វើថ្មីបាន ដោយមិនមានការគិតកម្រៃ។ អ្វីដែលពិសេសនោះ គឺការធ្វើថ្មីនេះ មិនមានការផាកពិន័យណាមួយនោះទេ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឱ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលហួសសុពលភាពយូរ ក៏អាចមកធ្វើបានដែរ ដោយមិនគិតកម្រៃសេវា ហើយក៏គ្មានការផាកពិន័យណាមួយដែរ។ សូមអញ្ជើញទៅបំពេញបែបបទធ្វើឱ្យបានគ្រប់ៗគ្នា។ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានទីតាំងនៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រោយវត្តនិរោធ) មានទទួលផ្តល់សេវា ធ្វើថ្មី បន្តសុពលភាព បាត់ ខូច និងកែតម្រូវ សម្រាប់ពលរដ្ឋមកពីគ្រប់ រាជធានី ខេត្ត។
ឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើចំពោះពលរដ្ឋ ពេលទៅថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមជួយពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានរបស់ខ្លួន ក្នុងម៉ាស៊ីនឱ្យហើយ ដើម្បីជៀសវាងកំហុសបច្ចេកទេសដែលមន្ត្រីវាយបញ្ចូលខុស៕