Thomas Tuchel យល់​ថា អង់គ្លេស​លេង​ល្អ​ជាង​មុន​

  • 2025-03-22 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Thomas Tuchel អ្នក​ចាត់​​ការ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​យល់​ថា សមត្ថភាព ​និង​ទម្រង់​លេង​របស់ អង់គ្លេស​នៅ​ពេល​នេះ​ធ្វើ​បាន​ល្អ​ជាង​មុន។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​​ក្រោយ​ពេល​ក្រុម​របស់​លោក​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​​បាល់ទាត់​អាល់បានី ២-០ ក្នុង​កា​រប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ World Cup 2026 ។

ពីរ​គ្រាប់​របស់​អង់គ្លេស​រក​បាន​ដោយ​​កីឡាករM. Lewis-Skelly នាទីទី​២០​និង​ គ្រាប់​ទី​២​រក​បាន​ដោយ​ Harry Kane នាទី​ទី៧៧​។ ២​គ្រាប់​នេះ​ជួយ​ឲ្យ​អង់គ្លេស​​យក​​បាន​៣​ពិន្ទុ​​ក្នុង​កា​រប្រកួត​ដំបូង​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូល K នៃ​ព្រឹត្តិការណ៍ World Cup 2026 ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ USA ។

ក្នុង​ការ​ប្រកួត​នោះ​អង់គ្លេស​ធ្វើ​បាន​យ៉ាង​ល្អ​តាម​ការ​ចង់​បាន​របស់​លោក​ Thomas Tuchel គឺ​លេង​មួយៗ​​ច្បាស់​ៗ។ លោក​បន្ថែម​ថា​ ​ក្រុម​របស់​លោក​​​មាន​ពេល​៧-​៨​នាទី​ដើម្បី​គ្រប់​គ្រង​បាល់​១០០%​ពេញ​។ ជាង​នេះ​ទៅ​ទៀត​ក្រុម​របស់​លោក​បាន​បង្កើត​ចំនួន​បោះ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ច្រើន ភាព​ច្បាស់​លាស់ និង​មើល​ទៅ​ពិត​ជា​មាន​ទំនុក​ចិត្ត និង​ពោរពេញ​ដោយ​កម្លាំង​ខ្លាំងក្លា៕ ​​​​

មួយ ហ៊ា

អត្ថបទថ្មី