Kun Milk Cambodia ធ្វើឱ្យមានការរំភើបយ៉ាងខ្លាំង ជាមួយការរត់ម៉ារ៉ាតុងកុមារលើកដំបូងបំផុត ដោយមានការយាងចូលរួមដ៏ខ្ពង់ខ្ពស់ពីព្រះនាងតូច នរោត្តម ជេនណា ជាភ្ញៀវ VIP

  • 2025-03-22 04:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ KUN Marathon Cambodia ឆ្នាំ២០២៥ ក្រោមប្រធានបទ "ហាត់ប្រាណជាមួយ KUN ជារៀងរាល់ថ្ងៃ" នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍នេះ គឺជាកម្មវិធីរត់ដំបូងបំផុតសម្រាប់កុមារកម្ពុជា ដែលរៀបចំឡើងក្រោមការសហការជាមួយ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់សុខភាពកុមារតាមរយៈការហាត់ប្រាណ និងការរស់នៅប្រកបដោយសុខភាពល្អ។ ព្រឹត្តិការណ៍នេះរំពឹងទុកថានឹងមានការចូលរួមយ៉ាងច្រើនកុះករពីសិស្សានុសិស្សកម្រិតបឋមសិក្សាចំនួន ១,៥០០នាក់ អាយុចាប់ពី ៦ឆ្នាំ ដល់ ១០ឆ្នាំ ព្រមទាំងលោកគ្រូអ្នកគ្រូនិងមាតាបិតារបស់សិស្សផងដែរ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីជំរុញស្មារតីស្រលាញ់កីឡា ការបង្កើតមិត្តភាព និងការបង្កើនភាពស្វាហាប់សម្រាប់កុមារ។ ជាពិសេស លោកប៉ាអ្នកម៉ាក់និងកូនៗ អាចបង្កើតអនុស្សាវរីយ៍ល្អៗដ៏គួរឱ្យចងចាំជាមួយគ្នាថែមទៀតផង។

KUN ត្រូវបានគេស្គាល់ថាជាម៉ាកទឹកដោះគោសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា ដោយមានផលិតផលពេញនិយមគឺ Kun Milk Plus Juice ដែលមានរសជាតិឆ្ងាញ់ពីផ្លែឈើ និងរូបមន្តស្តង់ដារផ្កាយ ៥ សម្រាប់ប្រព័ន្ធភាពស៊ាំ ដែលមាន បេតាគ្លូកាន និងវីតាមីនសំខាន់ៗដូចជា វីតាមីន C វីតាមីន B6 និងវីតាមីន A ។ នៅក្នុងទីផ្សារអន្តរជាតិដូចជានៅប្រទេសវៀតណាម KUN គឺជាម៉ាកដែលស្ថិតនៅក្នុងចំណោមផលិតផលទឹកដោះគោដែលទទួលបានការទុកចិត្តខ្ពស់ និងការចូលចិត្តច្រើន។ លើសពីនេះទៀត ទឹកដោះគោ KUN ក៏ត្រូវបានចែកចាយនៅក្នុងទីផ្សារប្រទេសផ្សេងៗដូចជា ចិន ហ្វីលីពីន និងប្រទេសជាច្រើនទៀត។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការយាងចូលរួមក្រោមព្រះវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ដែលជាភ្ញៀវដ៏ខ្ពង់ខ្ពស់នៃកម្មវិធី រួមជាមួយនឹងសិល្បករ សាយ និងអ្នកបង្កើតមាតិកាជាច្រើនរូបផងដែរ។ ព្រះនាងតូច នរោត្តម ជេនណា នឹងឡើងបកស្រាយបទចម្រៀងពីរោះៗនៅលើឆាកវេទិកានៃកម្មវិធី ព្រមទាំងចូលរួមនៅក្នុងសកម្មភាពសប្បាយៗជាច្រើនជាមួយប្អូនៗសិស្សានុសិស្សនៅក្នុងពិភពកម្សាន្តកុមារ KUN ។

ក្រៅពីការរត់ដើម្បីសុខភាព ព្រឹត្តិការណ៍នេះក៏នឹងមានសកម្មភាពដ៏គួរឱ្យរំភើបនៃពិភពកម្សាន្តកុមារ KUN រួមមាន ការលេងហ្គេមកម្សាន្តឈ្នះកាដូពីទឹកដោះគោ KUN ជាពិសេស គឺវត្តមានដំបូងបង្អស់របស់ KUN KUN ជេលី ក្ដាររំអិលយក្ស ដែលនឹងធ្វើឱ្យក្មេងៗព្រមទាំងលោកប៉ាអ្នកម៉ាក់មានការរំភើបភ្ញាក់ផ្អើលផងដែរ។

ក្នុងឱកាសដ៏ពិសេសនេះផងដែរ KUN ក៏នឹងប្រកាសចេញលក់នូវផលិតផលថ្មីរបស់ខ្លួន គឺទឹកដោះគោស្រស់ Kun Fresh Milk ។ ទឹកដោះគោស្រស់ Kun Fresh Milk មានរសជាតិឆ្ងាញ់ ថ្មីស្រស់ សម្បូរប្រូតេអ៊ីនធម្មជាតិខ្ពស់ចំនួន ៣.៥២ក្រាម ក្នុង ១១០មីលីលីត្រ ផលិតដោយប្រើស្តង់ដារ ISO 22000 ដើម្បីធានាគុណភាពខ្ពស់បំផុតសម្រាប់អ្នកទទួលទាន ជាពិសេសសុខភាពកុមារ។

ជាមួយគ្នានេះផងដែរ KUN ក៏មានផលិតផលទឹកដោះគោសម្រាប់កុមារជាច្រើនប្រភេទ ដែលកំពុងដាក់លក់នៅលើទីផ្សារដូចជា KUN MALT KUN EATING YOGURT និង KUN CHOCOLATE MALT JELLY ។

យើងសូមអំពាវនាវដល់លោកប៉ាអ្នកម៉ាក់គ្រប់រូប កុំភ្លេចនាំកូនៗមកទទួលបទពិសោធជិះ KUN KUN ជេលី ក្ដាររំអិលយក្ស ដែលនឹងបើកជាសាធារណៈនៅថ្ងៃទី២៩ និង ៣០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ ដើម្បីទទួលបានសំបុត្រចូលរួម លោកអ្នកគ្រាន់តែទិញទឹកដោះគោ Kun ចំនួន ៦យួរ នឹងទទួលបានកាត Kun ចំនួន ៦សន្លឹក ដើម្បីប្តូរយកសំបុត្រ១សន្លឹកចូលលេងកម្សាន្ត KUN KUN ជេលី ក្ដាររំអិលយក្ស ។

សម្រាប់ព័ត៌មានលម្អិត៖

គេហទំព័រKun Cambodia

លេខទូរសព្ទ៖ 086 556 657

ដោយ ៖ គីម ណារ៉ាក់